ការចុះត្រួតពិនិត្យផលិតផលរបស់សមាជិកបណ្តុំអាជីវកម្ម របស់ក្រុមការងារកម្មវិធី ASPIRE | ខេត្តបាត់ដំបង
កម្មវិធី ASPIRE ខេត្តបាត់ដំបង៖
នាថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងមានសកម្មភាពដូចខាងក្រោម៖
១)-មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ទីប្រឹក្សា និងស្រុកបវេល ឯកភ្នំ នៃអនុកម្មវិធី ASPIRE បានចុះប្រជុំជាមួយសមាជិកបណ្តុំ ដើម្បីពង្រឹងការគ្រប់គ្រង និងផ្សព្វផ្សាយទីតាំងអគារប្រមូលផ្តុំកសិផលកសិកម្ម។ ដែលមានអ្នកចូលរួម គណៈកម្មការគ្រប់គ្រងអគារប្រមូលផ្តុំកសិផល និង សមាជិកបណ្តុំចូលរួមចំនួន ៤៤នាក់ ស្រី ២៤នាក់ ។
២)-មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ទីប្រឹក្សា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានចុះពិនិត្យ និងសំណេះសំណាលកសិករ ដែលកំពុងដាំដុះជាកសិកម្មចម្រុះដូចជា ដាំខ្ញី ដាំស្ពៃ និងការចិញ្ចឹមទា ចិញ្ចឹមត្រីក្រហម ចិញ្ចឹមគោជាដើម។ ដោយគាត់លក់ជាប្រចាំ ខ្ញីពីដើមដៃគាត់លក់បានតម្លៃ ៥,000រៀល/គក្រ តែឥឡូវគាត់លក់បាន៣,០០០រៀល/គក្រ និងត្រីក្រហមគាត់លក់បានតម្លៃ ៥,០០០រៀល/គ្រ និងស្ពៃលក់បានតម្លៃ ១៥,០០រៀល-២០០០រៀល/គក្រ និងទាកាប៉ា លក់បានតម្លៃ ១៣,០០០រៀល/គក្រ។
៣)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកកំរៀង បានចុះតាមដានកសិករបណ្ដុំអាជីវកម្មមាន់ ទទួលបានបន្ថែមពីការគាំទ្ររបស់គម្រោង RUSH-IT ចំនួន៣គ្រួសារ នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង។ បញ្ហាដែលពួកគាត់ជួបគឺ មាន់កើតជំងឺផ្ដាសាយ និងជំងឺរាគ និងមន្ត្រីបានណែនាំអំពីការព្យាបាល ការការពារ និងការថែទាំនូវបច្ចេកទេសថ្មីបន្ថែម។
៤)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុកនៃអនុកម្មវិធី ASPIRE នៃស្រុកបាណន់ បានចុះពិនិត្យអគារប្រមូលផ្តុំកសិកផល នៅភូមិមិបបុះ ឃុំឈើទាល ស្រុកបាណន់ ព្រមទាំងបានស្រង់តម្លៃបន្លែដែលបានដឹកមកលក់ឱ្យឈ្មួញកណ្តាល នៅអគារនេះមានតម្លៃដូចជា ស្ពៃក្តោប ២៤០០រៀល/គក្រ ត្រប់ស្រួយ ១២០០រៀល/គក្រ ផ្កាស្ពៃពណ៌ស ៤៣០០រៀល/គក្រ ស្លឹកគ្រៃ៥០០រៀល/គក្រ ពពាយ ៤០០០រៀល/គក្រត្រសក់ស្រូវ ៨០០រៀល/គក្រ។
![photo_2022-07-19_17-30-32](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-30-32.jpg?fit=1280%2C960&ssl=1)
![photo_2022-07-19_17-30-33](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-30-33.jpg?fit=1280%2C720&ssl=1)
![photo_2022-07-19_17-32-21](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-32-21.jpg?fit=1280%2C960&ssl=1)
![photo_2022-07-19_17-32-22](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-32-22.jpg?fit=1280%2C960&ssl=1)
![photo_2022-07-19_17-32-23](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-32-23.jpg?fit=1280%2C960&ssl=1)
![photo_2022-07-19_17-32-24](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-32-24.jpg?fit=1280%2C960&ssl=1)
![photo_2022-07-19_17-32-50](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-32-50.jpg?fit=1280%2C960&ssl=1)
![photo_2022-07-19_17-32-51](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-32-51.jpg?fit=1280%2C960&ssl=1)
![photo_2022-07-19_17-32-52](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-32-52.jpg?fit=960%2C1280&ssl=1)
![photo_2022-07-19_17-35-24 (2)](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-35-24-2.jpg?fit=717%2C1280&ssl=1)
![photo_2022-07-19_17-35-24](https://i0.wp.com/aspirekh.org/wp-content/uploads/2022/07/photo_2022-07-19_17-35-24.jpg?fit=717%2C1280&ssl=1)