សិក្ខាសាលាបណ្តុះបណ្តាលស្តីពី បច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករបណ្តុំអាជីវកម្មដំណាំបន្លែ | ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ៖
នាថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២
– លោកស្រី ធឿក សុផានី អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោកស្រី យ៉ាន់ ស៊ីណា មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី បច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករបណ្តុំអាជីវកម្មដំណាំបន្លែ នៅភូមិខ្ទមរាយលិច ឃុំ បត់ត្រង់ ស្រុកមង្គលបូរី ដោយមានការអញ្ជើញចូលរួមដោយ លោក ភាវ រ័ត្ន ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកមង្គលបូរី លោកស្រី ឪ សេនិត ភ្នាក់ងារផ្សព្វផ្សាយឃុំ កសិករបណ្តុំអាជីវកម្មបន្លែ សរុប ៣៩នាក់ ស្ត្រី១១នាក់ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
– កសិករបានយល់ដឹងពី វិធីសាស្រ្តវេចខ្ចប់ផលិតផល ដែលធ្វើឱ្យបន្លែមានអនាម័យ (វេចខ្ចប់តាមប្រភេទផលិតផលដែរគាត់មាន)
– យល់កាន់តែច្បាស់ពីសារៈប្រយោជន៍នៃការវេចខ្ចប់
– សិក្ខាសាលានេះផងដែរ ជំរុញអោយពួកគាត់ជាអ្នកផលិត ផ្លាស់ប្តូរទម្លាប់ពីការ ក្រាលកន្ទេលលក់ ប្រែមកលក់លក្ខណៈទំនើប( កសិកម្មបែបពាណិជ្ជកម្ម-ឧស្សាហកម្ម)
+ សកម្មភាពអនុវត្តជាក់ស្តែង៖ ធ្វើការជ្រើសរើសផលិតផលបន្លែ (ត្រសក់ទ្រីង)
-ធ្វើការលាងសម្អាត ដើម្បីឱ្យបន្លែមានគុណភាព
-ធ្វើការចាត់ថ្នាក់ផលិផល (ទំហំ, ពណ៌, ភាពស្រស់របស់បន្លែ)
-ធ្វើការវេចខ្ចប់ផលិតផល (តាមប្រភេទផលិតផល, វេចខ្ចប់លក្ខណៈងាយៗ តាមស្តង់ដារអនាម័យ និងគុណភាព)
កសិករដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែ ទទួលបានចំណេះដឹងបន្ថែមពីការធ្វើអនាម័យបន្លែ ការវេចខ្ចប់ ដើម្បីធ្វើឱ្យបន្លែមានភាពស្រស់ និងមានតម្លៃល្អលើការលក់ដូររបស់ពួកគាត់។