Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចុះត្រួតពិនិត្យបណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែប របស់ក្រុមការងារ ASPIRE​ និងការដោះស្រាយពីបញ្ហាប្រឈម | ខេត្តស្វាយរៀង

ការចុះត្រួតពិនិត្យបណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែប របស់ក្រុមការងារ ASPIRE​ និងការដោះស្រាយពីបញ្ហាប្រឈម | ខេត្តស្វាយរៀង

 

កម្មវិធី ASPIRE ខេត្តស្វាយរៀង

 

នាថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ រួមដំណើរជាមួយមន្រ្តីការិយាល័យគ្រឿងយន្តកសិកម្ម បានចុះត្រួតពិនិត្យបណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែប នៅភូមិខួច ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

បណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែបនេះ បានបង្កើត និងគាំទ្រដោយកម្មវិធី ASPIRE ក្នុងឆ្នាំ២០១៩ ដែលមានសមាជិក ៤៨ (ស្រី-១៣)នាក់។ ក្រោយចិញ្ចឹមត្រីបាន១ឆ្នាំកសិករ នាង សេង បានផ្លាស់មកចិញ្ចឹមកង្កែបវិញ ព្រោះថាកង្កែប មានតម្រូវការទីផ្សារជាងនៅឃុំរបស់គាត់។ សព្វថ្ងៃកសិករ នាង សេង មានកង្កែបមេបាពូជចំនួន ៨០គូរ កូនកង្កែបប្រហែល ១០០០ក្បាល មិនទាន់ដល់អាយុលក់ចេញនៅឡើយ និងកង្កែបសាច់ប្រហែល ៥០០ក្បាល។ កង្កែបសាច់មាន៤ក្បាលទម្ងន់ស្មើនឹង១គីឡូក្រាម និងលក់បានថ្លៃ១២០០០ រៀល/១គីឡូក្រាម។

កសិករ នាង សេង បានប្រាប់ថា កន្លងមកគាត់លក់កូនកង្កែបបាន ២៣,០០០ក្បាល ក្នុងតម្លៃ៥០០រៀលក្នុងកូនកង្កែប១ក្បាល អោយអ្នកភូមិឃុំនានា នៅក្នុងស្រុកស្វាយជ្រុំជាមួយគាត់។ ពេលនេះគាត់មានជួបបញ្ហា កូនកង្កែបងាប់ដោយសារហើមពោះ ដោយតាមការពិនិត្យ និងការស្វែងយល់ពីមូលហេតុ ឃើញថាកង្កែបរបស់គាត់កើតជំងឺហើមពោះងាប់នេះដោយសារការអោយចំណីច្រើនហួសប្រមាណ។ ចំណីដែលកង្កែបស៊ីមិនអស់បានរលាយរលួយធ្វើអោយទឹកកខ្វក់ដែលបណ្តាលអោយកង្កែបកើតជំងឺហើមពោះងាប់។ ក្រុមការងារបានណែនាំកសិករអោយបន្ថយចំណីកង្កែប កុំអោយច្រើនហួសតម្រូវការ ដែលវាត្រូវស៊ីក្នុងមួយពេលៗ និងត្រូវសំអាតអាងដូរទឹកថ្មីអោយបានញឺកញាប់ ទើបកង្កែបមានសុខភាពល្អ និងឆាប់ធំធាត់។

 

 

 

Leave a Reply

Your email address will not be published.