Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
យុវជន អោម ភារុំ ជាប្រធានបណ្ដុំអាជីវកម្មចិញ្ចឹមមាន់អូរក្រសា អាចផ្គត់ផ្គង់មាន់ទៅឱ្យអ្នកប្រមូលទិញបាន ១០០ក្បាល ឬ ១៣០គីឡូ រៀងរាល់ខែ | ខេត្តកែប

យុវជន អោម ភារុំ ជាប្រធានបណ្ដុំអាជីវកម្មចិញ្ចឹមមាន់អូរក្រសា អាចផ្គត់ផ្គង់មាន់ទៅឱ្យអ្នកប្រមូលទិញបាន ១០០ក្បាល ឬ ១៣០គីឡូ រៀងរាល់ខែ | ខេត្តកែប

 

កម្មវិធី ASPIRE ខេត្តកែប

នាថ្ងៃចន្ទ ទី ១៨ខែកក្កដា ឆ្នាំ២០២២ យុវជន អោម ភារុំ ជាប្រធានបណ្ដុំអាជីវកម្មចិញ្ចឹមមាន់អូរក្រសា មានការតាំងចិត្តខ្ពស់ ប្រែក្លាយពីកសិដ្ឋានចិញ្ចឹមមាន់ លក្ខណៈគ្រួសារ មកធ្វើពាណិជ្ជកម្មមាន់សាច់ អាចផ្គត់ផ្គង់បាន ១០០ក្បាល ឬ ១៣០គីឡូ រៀងរាល់ខែ វិលជុំ ។ បច្ចុប្បន្ន គាត់កំពុងកែលម្អ និងពង្រីកផលិតកម្ម តាមរយៈកសាងបន្ទប់៩ ទៀត ខណៈបន្ទប់សរុប ចំនួន១៨ អាចដាក់មេមាន់ ៩០ក្បាល និង បា ១៨ក្បាល (១បន្ទប់ មានមេមាន់ ៥ក្បាល និងបា១ក្បាល) ។

បច្ចុប្បន្ន គាត់មានតែមេមាន់ ៤០ក្បាល និង បា ១០ក្បាល ដូចនេះ គាត់នឹងកំពុងទិញមេបាបន្ថែម គឺមេចំនួន ៥០ក្បាល ដែលស្មើនឹងទឹកប្រាក់ ២,០០០,០០០ រៀល និងបាចំនួន ១០ក្បាល ដែលស្មើនឹងទឹកប្រាក់ ៥០០,០០០ រៀល ។ ចំណែកទឹកប្រាក់ធ្វើបន្ទប់បន្ថែមចំនួន៩ បន្ទប់ ដែលស្មើនឹងទឹកប្រាក់ ៨០៥,០០០ រៀល។

ដូច្នេះ គាត់បានវិនិយោគលើផលិតកម្មមាន់ តាមគំនិតច្នៃប្រឌិត អស់ទឹកប្រាក់ ចំនួន ៣,៣០៥,០០០ រៀល មិនគិតចំណាយមាន់ និងទ្រុងមានស្រាប់។

តាមផែនការ និងការប្តេជ្ញាចិត្តខ្ពស់ គាត់ខិតខំផលិតពងមាន់ ហើយយកមកភ្ញាស់នៅទូរភ្ញាស់ប្រើអគ្គិសនី ជាការចាប់ផ្តើម ដំណើរចិញ្ចឹម រយៈពេល ៤ខែសិន ចាំមានកូនគ្រប់គ្រាន់ និងវគ្គបន្ទាប់ ផ្គត់ផ្គង់មាន់សាច់ ១០០ក្បាល ឬ ១៣០ គីឡូក្រាម រៀងរាល់ខែ ជាការវិលជុំ ដើម្បីអោយមានលទ្ធភាព ផលិតមាន់សាច់ ផ្គត់ផ្គង់ទៀងទាត់ តាមតម្រូវការរបស់អ្នកទទួលទិញ និងទទួលបានប្រាក់ចំណេញច្រើន តាមរយៈកាត់បន្ថយថ្លៃដើមផលិត។

 

 

 

Leave a Reply

Your email address will not be published.