Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់របស់កសិករសមាជិកអាជីវកម្មបន្លែ ការចិញ្ចឹមទា និងការលក់នៅទីផ្សារ ខេត្តព្រះសីហនុ

វឌ្ឍនភាពការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់របស់កសិករសមាជិកអាជីវកម្មបន្លែ ការចិញ្ចឹមទា និងការលក់នៅទីផ្សារ ខេត្តព្រះសីហនុ

 

កម្មវិធី ASPIRE ខេត្តព្រះសីហនុ

 

នាថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ កម្មវិធីផ្សព្វផ្សាយបច្ចេទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ខេត្តព្រះសីហនុ ក្រុមការងារកម្មវិធី ASPIRE ថ្នាក់ស្រុក និងភ្នាក់ងារផ្សផ្សាយឃុំ នៅឃុំសំរុងបានចុះពិនិត្យវឌ្ឍនភាពនៃការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់របស់កសិករ៖

(១) កសិករឈ្មោះ នួន ធីវ នៅឃុំសំរុង បានដាំស្ពៃខៀវចំនួន៦រង ក្នុងមួយរងបាន៦០គីឡូ ដោយលក់ក្នុង១គីឡូតម្លៃ៤,០០០រៀល ឱ្យទៅក្រុមហ៊ុន ម៉ោង រិទ្ធី ទទួលបានថវិកាសរុបចំនួន ១,៤៤០,០០០រៀល។

(២) កសិករឈ្មោះ ស៊ីម សុវណ្ណរ៉េត នៅភូមិសំរុងកណ្តាល ឃុំសំរុងបានដាំខាត់ណាដើមចំនួន៧រង ក្នុងមួយរងបាន៦០គីឡូ ដោយ១គីឡូលក់បានក្នុងតម្លៃ ៤,០០០រៀល នៅផ្សារវាលរេញ ស្រុកព្រៃនប់ ថវិកាសរុបលក់បានចំនួន ១,៦៨០,០០០រៀល។

(៣) កសិករឈ្មោះ ហង្ស ចាន់ធា នៅភូមិសំរុងកណ្តាល ឃុំសំរុង បានដាំស្ពៃក្រញ៉ាញ់ចំនួន៦រង មួយរងបាន១០០គីឡូ ដោយក្នុងមួយគីឡូលក់បាន ៤,០០០រៀល ទៅឱ្យរោងចក្រកាត់ដេរ នៅក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ថវិកាសរុបលក់បានចំនួន ២,៤០០,០០០រៀល ។

(៥) កសិករឈ្មោះ ស៊ឹម ចំរើន នៅភូមិសំរុងក្រោម ឃុំសំរុង បានចិញ្ចឹមទាយកពងចំនួន ១,៥០០ក្បាល ក្នុងមួយថ្ងៃគាត់បានប្រមូលពងទាចំនួន ១,២០០ពង/ថ្ងៃ ដោយលក់បានតម្លៃ៥០០រៀលមួយពង ។ គាត់រកបានចំណូលក្នុងថ្ងៃចំនួន ៦០០,០០០រៀល បើក្នុង១ខែគាត់អាចរកចំណូលបានចន្លោះពី ១០.០០០.០០០រៀល ទៅ ១៥,០០០,០០០រៀល ។

 

 

 

Leave a Reply

Your email address will not be published.