កម្មសិក្សាស្តីពីការថែទាំ ពីរបៀបចិញ្ចឹមគោក្នុងកសិដ្ឋាន របស់និស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តសៀមរាប
កម្មវិធី ASPIRE ខេត្តសៀមរាប៖
កាលពីថ្ងៃសុក្រ ២រោច ខែ អាសាឍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំស្រុកបន្ទាយស្រី សហការជាមួយមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តសៀមរាប ដឹកនាំដោយ លោកស៊ឹម ធរដ្ឋ អនុប្រធានការិយាល័យ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចូលរួមអនុវត្តជាក់ស្តែងជាមួយសិស្សនិស្សិត ក្នុងការចាក់ថ្នាំទម្លាក់សត្វល្អិតប៉ារ៉ាសុីត ថ្នាំជំនួយវីតាមីន ការបូមឈាមសត្វគោ វាស់កម្តៅ និងលាមកយកទៅពិនិត្យពិសោធន៍អំពីជំងឺផ្សេងៗ ដែលមានទីតាំង៣ភូមិដូចជា ភូមិវត្ត ភូមិត្បែងលិច និងភូមិត្បែងកើត នៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ជាមួយក្រុមលោកគ្រូបង្កោល សិស្សនិស្សិតចំនួន១៥០នាក់ ដែលមកពី មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម ។
បន្ទាប់ពីអនុវត្តការងាររួច ខាងក្រុមនិស្សិតបានចុះទៅដល់កសិដ្ឋានចិញ្ចឹមគោផ្ទាល់ នៅឃុំខ្នារសណ្តាយ ដើម្បីសិក្សាពីរបៀបចិញ្ចឹមគោក្នុងកសិដ្ឋាន និងការរៀបចំទ្រុងការថែទាំ ព្រមទាំងការ ធ្វើអនាម័យផ្សេងៗផងដែរ ។