Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កសិករសមាជិកបណ្តុំអាជីវកម្មបន្លែ ទទួលបានសូឡាបូមទឹកដែលគាំទ្រដោយកម្មវិធី ASPIRE ខេត្តស្វាយរៀង

កសិករសមាជិកបណ្តុំអាជីវកម្មបន្លែ ទទួលបានសូឡាបូមទឹកដែលគាំទ្រដោយកម្មវិធី ASPIRE ខេត្តស្វាយរៀង

ASPIRE-AT Programme

 

កម្មវិធី ASPIRE ខេត្តស្វាយរៀង

 

ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី រួមដំណើរដោយ លោកស្រី ពៅ ធីតា អនុប្រធាន មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្ត លោក ជិន វណ្ណ មន្រ្តីការិយាល័យគ្រឿងយន្ត បានចុះពិនិត្យមើលការដំឡើង និងការប្រើប្រាស់ សូឡាបូមទឹក នៅផ្ទះកសិករឈ្មោះ យ៉ាន់ សុធា នៅភូមិសូ ឃុំដូនស ស្រុកស្វាយជ្រុំ។ កសិករបានប្រើប្រាស់ប្រភពទឹកស្រះតូចមួយសម្រាប់បូមស្រោចស្រពបន្លែរបស់គាត់ តែប្រភពស្រះទឹកនេះមិនអាចធានាផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពបន្លែក្នុងរដូវប្រាំងបានទេ។ កសិករគ្រោង និងជីកអណ្តូងស្នប់១ទៀតនាពេលឆាប់ៗនេះ សម្រាប់ប្រើម៉ូទ័របូមទឹកប្រើពន្លឺព្រះអាទិត្យនេះយកទឹកស្រោចស្រពបន្លែរបស់គាត់នារដូវប្រាំងខាងមុខនេះ។

កសិករ យ៉ាន់ សុធា មានសេចក្តីរីករាយត្រេកអរ ដែលទទួលបានសូឡាបូមទឹក ដែលគាំទ្រដោយកម្មវិធី ASPIRE ។ គាត់ថាសូឡាបូមទឹកនេះបាន ជួយសំរួលដល់ការកាត់បន្ថយបង់ថ្លៃភ្លើងរបស់គាត់បានច្រើនណាស់។ គាត់ដាំដំណាំវិលជុំ និងមានដាំបន្លែចម្រុះលើផ្ទៃដីប្រមាណ កន្លះហិតា ហើយការប្រកបរបរដាំបន្លែ គឺសម្រាប់ជីវភាពគ្រួសាររបស់គាត់សព្វថ្ងៃ។ បន្លែដែលគាត់ដាំមានបន្លែដូចជា ស្ពៃ ខ្មៅ ស្ពៃសរ ស្ពៃក្រញ៉ាញ់ សាលាដ ស្លឹកខ្ទឹម ននោង ត្រឡាច ត្រកួន ត្រសក់ សណ្តែកគួរ ម្រះ និតត្រប់។ ផលិតផលដែលប្រមូលបាន គឺត្រូវបានប្រពន្ធរបស់គាត់យកទៅលក់បោះដុំ និងលក់រាយនៅផ្សារក្នុងឃុំដូនសរ។

 

 

 

Leave a Reply

Your email address will not be published.