កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖
នាថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល បានចុះតាមដានវឌ្ឍនភាពនៃការអនុវត្តន៍ការផលិតស្រូវពូជ របស់បណ្តុំអាជីវកម្មសូ្រវពូជ ចំនួន១០គ្រួសារ ដែលជាសមាជិកបណ្ដុំអាជីវកម្មស្រូវពូជឃុំបេង និង ឃុំអំពិល ដោយឡែកសមាជិកកសិករ បានអនុវត្តការដាំដុះតាមបច្ចេកទេសកសិកម្មថ្មីនៃកម្មវិធី ASPIRE ក្រោមការផ្ដល់ពូជសុទ្ធគ្រឹះពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ចំនួន៨០គ.ក លើផ្ទៃដីចំនួន ៣០,០០០ម៉ែត្រការ៉េ។
ជាលទ្ធផលបានបង្ហាញថា៖ស្រូវលូតលាស់បានល្អនិងទទួលបានទិន្នផលខ្ពស់។
–ផែនការបន្ត៖
ចុះតាមដានជាទៀងទាត់ និងណែនាំបច្ចេកទេស ការពារ ការប្រើប្រាស់ថ្នាំ សត្វល្អិត និងការវេចខ្ចប់ ។




