វឌ្ឍនភាពនៃសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក បន្លែ និងពពែ ខេត្តបាត់ដំបង
កម្មវិធី ASPIRE ខេត្តបាត់ដំបង ៖
នាថ្ងៃចន្ទ-អង្គារ ១៣-១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងមានសកម្មភាពដូចខាងក្រោម៖
១)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកសំឡូត បានចុះពិនិត្យ និងតាមដានកសិករឈ្មោះ សោម វិសាល នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ជាប្រធានបណ្តុំអាជីកម្មចិញ្ចឹមជ្រូក។ គាត់បានកំពុងចិញ្ចឹមជ្រូកមេ បា(ឈ្មោល) ជ្រូកសាច់ និងកូន ហើយគ្រោងនឹងលក់កូន និងជ្រូកសាច់នៅពេលខាងមុខនេះ។
២)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកឯកភ្នំ បានចុះពីនិត្យ តាមដាន សមាជិកបណ្ដុំអាជីវកម្មបន្លែសំរោងស្នោមានជ័យ កសិករឈ្មោះ សឿត សុជា កំពុងប្រមូលផលត្រសក់បាន ២០០គីឡូ តម្លៃ១៥០០រៀល-១៧០០រៀល/១គីឡូក្រាម ដាំលើផ្ទៃដី៩០០ម៉ែត្រការ៉េ និងប្រមូលផលស្ពៃផ្កាបន្តដោយលក់បានតម្លៃ ៦៥០០រៀល/១គីឡូក្រាម និងសណ្ដែកគួរបាន ១០០គីឡូ លក់តម្លៃ ២០០០រៀល/គីឡូក្រាម ដាំលើផ្ទៃដី៩០០ម៉ែត្រការ៉េ។
៣)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកថ្មគោល បានចុះពិនិត្យ និងតាមដានកសិករឈ្មោះ ផន ផាន់នី ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល បានដាំម្ទេស ផ្ទៃដី៨០០ម៉ែត្រការ៉េ មិនទាន់ប្រមូលផលទេ។
៤)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកកំរៀង បានចុះតាមដានកសិករបណ្ដុំអាជីវកម្មពពែ ចំនួន៤គ្រួសារ នៅឃុំកំរៀង ស្រុកកំរៀង ។ សង្កេតឃើញថាកសិករបាននាំគ្នាចិញ្ចឹមច្រើនដោយសារមានចំណីអាចរកបានជិតៗផ្ទះ (មិនចំណាយប្រាក់) ចាប់តាំងពីបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមពពែមក។