Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពនៃការដាំបន្លែក្នុងផ្ទះសំណាញ់ និងការផលិតជីកំប៉ុស្តិ៍ ដើម្បីកាត់បន្ថយការចំណាយរបស់កសិករបណ្តុំអាជីវកម្ម ខេត្តកែប

វឌ្ឍនភាពនៃការដាំបន្លែក្នុងផ្ទះសំណាញ់ និងការផលិតជីកំប៉ុស្តិ៍ ដើម្បីកាត់បន្ថយការចំណាយរបស់កសិករបណ្តុំអាជីវកម្ម ខេត្តកែប

 

កម្មវិធី ASPIRE ខេត្តកែប

 

នាថ្ងៃអង្គាទី ១២ខែកក្កដា ឆ្នាំ២០២២

លោក ថឹងបូរិន ប្រធានមន្ទីរកសិកម្មខេត្ត អមដំណើរជាមួយមន្ត្រីជំនាញការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ទីប្រឹក្សា និង ភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះត្រួតពិនិត្យ បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ របស់់កសិករ ពិន លីប ភូមិចំការបី បានដាំសណ្តែកកួរ ម្រះ ស្ពៃបូកគោ និង ស្ពៃក្រញាញ់ ។ តាមរយៈកម្មវិធី ASPIRE គាត់បានប្រើប្រាស់ប្រើកំប៉ុស្តិ៍តទឹក និង ជី EM ស្រោចលើបន្លែ មានការលូតលាស់ល្អ ហើយកាត់បន្ថយការចំណាយ និងផលប៉ះពាល់សារធាតុគីមី។

នៅពេលលទ្ធផលធ្វើជីកំប៉ុស្តិ៍ទឹក និង ជី EM បានជោគជ័យ គាត់មានបំណងលក់ផលិតផលទាំងនេះ អោយកសិករផ្សេងៗទៀត បានប្រើប្រាស់ និង ទិញពីគាត់ក្នុងតម្លៃសមរម្យ។

លោក ប្រធានមន្ទីរ បានផ្តល់គំនិតបន្ថែមថា កសិករគួរដាំដំណាំឆ្លាស់ រវាងបន្លែ យកស្លឹក យកផ្លែ និង យកមើម ដើម្បីរក្សាជីជាតិដី និងដំណាំលូតលាស់ល្អ។ លោក ប្រធានមន្ទីរ បានលើកទឹកចិត្ត ដាំដំណាំ ប៉េងប៉ោះ ត្រសក់ ឆៃថាវ និង តម្លៃបន្លែប្រភេទផ្សេងទៀត ដែលមានតម្លៃលើទីផ្សារ។ លោក ប្រធានមន្ទីរ កោតសរសើរកសិករចេះ ស្រាវជ្រាវ និង ខិតខំធ្វើអោយបាន ប្រើប្រាស់ធនធានក្នុងស្រុក តាមរយៈការផលិតជី និងប្រើបច្ចេកទេសផ្សេងៗ ដើម្បីធន់នឹងការប្រែប្រួលអាកាសធាតុ ។

 

នៅថ្ងៃដដែល លោក ថឹងបូរិន បានចុះផ្តល់សូឡាបូមទឹក ដល់កសិករ ទុច ធឿន ប្រធានបណ្តុំអាជីវកម្មបន្លែ ចំការបី ដែលគាំទ្រដោយកម្មវិធី ASPIRE ដើម្បីប្រើប្រាស់បូមទឹក ស្រោចស្រពដំណាំន្លែ។ កសិករ មានអារម្មណ៍ សប្បាយចិត្ត និងថ្លែងអំណរគុណដល់ មន្ទីរកសិកម្ម និងកម្មវិធី ASPIRE ដែលបានផ្តល់ជូន សូឡាបូមទឹក ក្នុងការកាត់បន្ថយការចំណាយ និងចំនេញពេលវេលា។ លោក ទុច ធឿន ក៏កំពុងចិញ្ចឹមកង្កែប ជាលើកទី២ ប្រើថវិការខ្លួនឯង ដោយសារ លើកទី ១ គាំទ្រធាតុចូល ដោយកម្មវិធី ASPIRE ដោយសារវិបត្តិ
កូវីដ១៩ កង្កែបសាច់១គីឡូក្រាម លក់ បានតែ ៧៥០០រៀល ធ្វើអោយគាត់ខាតប្រាក់ចំនូល តែដោយសារការខិតខំប្រឹងប្រែង គាត់ក៏បន្តការចិញ្ចឹមកង្កែបជាលើកទី២ ជាមួយតម្លៃនៅលើទីផ្សារល្អប្រសើរ ដោយសាច់កង្កែប ១គីឡូ ១៥,០០០រៀល ដែលធ្វើឱ្យគាត់មានចិត្តសប្បាយរីករាយ និងគាត់បន្តទិញកង្កែប ១០០០ក្បាល ចំណី១បាវ ដើម្បីចាប់ផ្តើមអាជីវកម្មនេះជាថ្មី។

លោកប្រធានមន្ទីរ ផ្តល់អនុសាសន៍ប្រើប្រាស់សូឡាបូមទឹក អោយចំគោលដៅ ខិតខំផលិតបន្លែ តាមតម្រូវការទីផ្សារ និង ធ្វើការកសិករគំរូ ប្រើប្រាស់ជីកំប៉ុស្ត ដើម្បីធានាបន្លែ សុវត្ថិភាព និងកាត់បន្ថយថ្លៃដើមផលិត ដើម្បីកសិករផ្សេងៗទៀត រៀនសូត្រតាម អនុវត្តតាម ឱ្យស្របតាមបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឮលោកប្រធានមន្ទីរ បានណែនាំលើការចិញ្ចឹមជន្លេន ជាចំណីកង្កែប ការរៀបចំផ្លូវចេញចូលអោយបានល្អ ឧស្សាហ៍ផ្លាស់ទឹក និងប្រើចំណីតាមអាយុ និងទំហំកង្កែប។

 

 

Leave a Reply

Your email address will not be published.