Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពនៃការចិញ្ចឹមមាន់ស្រែរបស់សមាជិកបណ្តុំអាជីវកម្មមាន់តាកុយសាមគ្គី ខេត្តសៀមរាប

វឌ្ឍនភាពនៃការចិញ្ចឹមមាន់ស្រែរបស់សមាជិកបណ្តុំអាជីវកម្មមាន់តាកុយសាមគ្គី ខេត្តសៀមរាប

 

កម្មវិធី ASPIRE ខេត្តសៀមរាប

 

កាលពីថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

ក្រុមការងារភ្នាក់ងារផ្សព្វផ្សាយឃុំ បល្ល័ង្ក នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចុះត្រួតពិនិត្យ និងតាមដានសកម្មភាពចិញ្ចឹមមាន់របស់កសិករក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់តាកុយសាមគ្គី ស្ថិតនៅភូមិ តាកុយ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង។

កសិករ អឿន រ៉ូន គាត់ចិញ្ចឹមមាន់សាច់ចំនួន ៥០ក្បាល និង មេបាពូជ ១០ក្បាល ឃើញថាមាន់របស់គាត់មានការលូតលាស់ល្អប្រសើរ ហើយនៅក្នុងខែកក្កដានេះ គាត់លក់មាន់បានចំនួន ៣០ គីឡូ តម្លៃ ១៥,០០០រៀល/គីឡូ។
កសិករ រឿម រុំ គាត់ចិញ្ចឹមមាន់សាច់ចំនួន ២៥០ក្បាល ឃើញថាការចិញ្ចឹមមាន់របស់គាត់មានការលូតលាស់ល្អប្រសើរ អាចប្រមូលផលនៅក្នុងខែ សីហា ខាងមុខនេះ។

 

 

 

Leave a Reply

Your email address will not be published.