ការពិនិត្យវឌ្ឍនភាពនៃការចិញ្ចឹមមាន់ស្រែរបស់សមាជិកបណ្តុំអាជីវកម្ម ខេត្តសៀមរាប
កម្មវិធី ASPIRE ខេត្តសៀមរាប ៖
កាលពីថ្ងៃអង្គារ ១៤កេីត ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២២
ក្រុមការងារភ្នាក់ងារផ្សព្វផ្សាយឃុំកន្រ្ទាំង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះត្រួតពិនិត្យការចិញ្ចឹមមាន់ របស់កសិករ ដុញ ដាន់ ជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ស្ថិតនៅ ភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង បានសង្កេតឃេីញថាការចិញ្ចឹមមាន់របស់គាត់ មានការរីកចម្រេីនល្អប្រសេីរ។
បច្ចុប្បន្នគាត់មាន កូនមាន់ចំនួន ៥០ក្បាល និងមាន់ជំទង់ ចំនួន ៧០ក្បាល រួមទាំងមេបានពូជចំនួន ៣០ក្បាលផងដែរ។ ក្នុងខែកក្កដានេះ គាត់បានលក់មាន់សាច់បានចំនួន២០គីឡូក្រាម ១៤,៥០០រៀល ក្នុង១គីឡូក្រាម ក្រៅពីចិញ្ចឹមមាន់គាត់ក៏ចិញ្ចឹមជ្រូកសាច់ចំនួន ២១ក្បាល ដេីម្បីរកចំណូលបន្ថែមសម្រាប់ជីវភាពគ្រួសារ។
ដោយសារនេះជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំច្រេីន ភ្នាក់ងារផ្សព្វផ្សាយឃុំ បានណែនាំ រំលឹក និងផ្តល់បច្ចេកទេសបន្ថែម ដូចជា:
-ការធ្វេីជីវសុត្ថិភាព
-កាធ្វេីវ៉ាក់សាំងកូនមាន់ក្រោមអាយុ២១ថ្ងៃ និងការធ្វេីវ៉ាក់សាំង មេបា ដេីម្បីការពារជំងឺផ្សេងៗ
-ការជ្រេីសមេបា ដេីម្បីទុកពូជបន្ត
-ការថែទាំ និងការលាយចំណីមាន់ សាច់ មេបា… ។