Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE បន្តលើកទឹកចិត្ត ផ្តល់បច្ចេកទេសថ្មីៗបន្ថែម ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ខេត្តសៀមរាប

ក្រុមការងារកម្មវិធី ASPIRE បន្តលើកទឹកចិត្ត ផ្តល់បច្ចេកទេសថ្មីៗបន្ថែម ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ខេត្តសៀមរាប

 

កម្មវិធី ASPIRE ខេត្តសៀមរាប

 

នាថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ភ្នាក់ងារផ្សព្វផ្សាយសង្កាត់នគរធំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលគាំទ្រដោយកម្មវិធី(ASPIRE) បានចុះត្រួតពិនិត្យ ផ្តល់បច្ចេកទេសបន្ថែមលើការដាំដុះ និងការប្រមូលផលរបស់កសិករឈ្មោះ ផ្លាត ឃា ភេទប្រុស ជាសមាជិកក្នុងបណ្ដុំអាជីវកម្មបន្លែស្រស់ធម្មជាតិជ្រាវ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

បច្ចុប្បន្នកសិករ ផ្លាត ឃា គាត់ដាំដុះបន្លែម្រះលើផ្ទៃដីប្រមាណ ៤០០ម៉ែត្រការ៉េ គាត់ប្រមូលផលបាន៣០ ទៅ៤០គីឡូក្រាម ក្នុងមួយថ្ងៃ គាត់លក់អោយឈ្មួញថ្ងៃខ្លះបាន ៣,០០០រៀលទៅ ៤,០០០រៀលឈ្មួញលើកទៅលក់បន្តនៅផ្សារក្រោម និងផ្សារលើ។

ក្នុងដំណើរការដាំដុះលូតលាស់បានល្អហើយ តែក៏មានផលប៉ះពាល់ពីការបំផ្លាញសត្វល្អិតទិចបណ្ដាលអោយផ្លែម្រះរបស់គាត់ខូចខាតខ្លះៗ ហើយខ្ញុំក៏បានណែនាំគាត់អោយប្រើប្រាស់ថ្នាំអន្ទាក់ដើម្បីកំចាត់រុយនោះផងដែរ ។ កសិករព្យាយាមយកចិត្តទុកដាក់ក្នុងការថែទាំសម្អាតស្មៅលើករង ដាក់ជីជាលក្ខណៈបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

 

 

 

Leave a Reply

Your email address will not be published.