ការផ្តល់បច្ចេកទេសថ្មីៗពីផលិតកម្មដំណាំស្វាយចន្ទីដល់សមាជិកបណ្ដុំ និងសហគមន៍កសិកម្ម សាមគ្គីរុងរឿង ខេត្តព្រះវិហារ
កម្មវិធី ASPIRE ខេត្តព្រះវិហារ៖
នៅថ្ងៃព្រហស្បតិ៍ ៩កេីត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចំនួន០២រូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងផ្ដល់វគ្គរំលឹកបច្ចេកទេសពីផលិតកម្មដំណាំស្វាយចន្ទីដល់សមាជិកបណ្ដុំ និងសហគមន៍កសិកម្ម សាមគ្គីរុងរឿង ដែលស្ថិតនៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ៖
– ក្រោមប្រធានបទ
១/ ការគ្រប់គ្រងសត្វល្អិតចង្រៃនានា
២/ ការតាក់តែងមែក(លម្អដេីម)-សម្អាតស្មៅ និងរុក្ខជាតិនានា នៅក្នុងចម្ការ(ដែលមិនមែនដំណាំផ្ដល់ផលប្រយោន៍…)
៣/ ការបង្កេីតសត្វល្អិតមានប្រយោជន៍ ដេីម្បីជួយកាត់បន្ថយការបំផ្លាញពីសត្វល្អិតចង្រៃ
-សមាជិកដែលចូលរួមសរុបចំនួន ១៩នាក់ ស្រ្តី០៩នាក់ ដែលគាំទ្រសកម្មភាពដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។