Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការធ្វើតេស្តវិភាគសារធាតុពុលលើសំណាកបន្លែ របស់សមាជិកបណ្តុំអាជីវកម្មបន្លែ ខេត្តកំពង់ស្ពឺ

ការធ្វើតេស្តវិភាគសារធាតុពុលលើសំណាកបន្លែ របស់សមាជិកបណ្តុំអាជីវកម្មបន្លែ ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ

 

បន្ទប់វិភាគសារធាតុគីមីក្នុងបន្លែ និងផ្លែឈើ ខេត្តកំពង់ស្ពឺ

 

កាលពីថ្ងៃសុក្រ ៣ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPRIE) ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារទទួលបន្ទុកវិភាគសារធាតុគីមីក្នុងបន្លែ និងផ្លែឈើ ធ្វើការវិភាគសំណាក ដែលជាបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែក្នុងកម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ ។

ជាលទ្ធផលសម្រេចបានក្រោយពេលធ្វើវិភាគបន្លែចំនួន ០៤ មុខ គឺជាបន្លែមានសុវត្ថិភាព ៖

១). បន្លែត្រសក់ចំណារ របស់កសិករឈ្មោះ សរ សុខ សមាជិកបណ្តុំអាជីវកម្មបន្លែ ស្ថិតនៅភូមិពីស ឃុំអមលាំង ស្រុកថ្ពង ជាបន្លែសុវត្ថិភាព ។

២). បន្លែសាឡាដ របស់កសិករឈ្មោះ បាក់ ជួង សមាជិកបណ្តុំអាជីវកម្មបន្លែ ស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ជាបន្លែសុវត្ថិភាព ។

៣). បន្លែខាត់ណាដើម របស់កសិករឈ្មោះ សៀម ផុន សមាជិកបណ្តុំអាជីវកម្មបន្លែ ស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ជាបន្លែសុវត្ថិភាព និង

៤). បន្លែត្រកួន របស់កសិករឈ្មោះ ស្រូយ មុំ សមាជិកបណ្តុំអាជីវកម្មបន្លែ ស្ថិតនៅភូមិអូតាវ៉ាម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាបន្លែសុវត្ថិភាព ។

=> គួរបញ្ជាក់ផងដែរថា៖ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ជាអ្នកទទួលបន្ទុកការងារវិភាគសារធាតុគីមីក្នុងបន្លែ និងផ្លែឈើនៃកម្មវិធី ASPIRE និងវិភាគបានចំនួន ០២ លើក បន្ទាប់ពីបានទទួលវគ្គបណ្តុះបណ្តាលរួចមក ។

 

 

 

 

Leave a Reply

Your email address will not be published.