សកម្មភាពលក់ដូរកសិផលផ្សារចុងសប្តាហ៍ របស់កសិករសមាជិកបណ្តុំ ខេត្តកណ្តាល
ផ្សារចុងសប្តាហ៍ កម្មវិធី ASPIRE ខេត្តកណ្តាល ៖
លទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ ២០២២ សម្រាប់ទីផ្សារចុងសប្ដាហ៍របស់ខេត្តកណ្ដាល
=>ការដាក់ឱ្យដំណើរការទីផ្សារផលិតផលចុងសប្ដាហ៍ សម្រាប់ខេត្តកណ្ដាល បានដំណើរការដោយរលូន បន្តពីឆ្នាំ២០២១ រហូតមក ក្រោមកិច្ចសហការល្អរវាងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាមួយគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច (AIMS) នៃមន្ទីរពាណិជ្ជកម្ម ខេត្តកណ្ដាល រួមជាមួយដៃគូពាក់ពន្ធ័ក្នុងខេត្ត និងមានការចូលរួមពីតំណាងសហគមន៍កសិកម្ម, តំណាងបណ្ដុំអាជីវកម្ម/ចង្កោមអាជីវកម្ម, ក្រុមអ្នកផលិត (អាហារកែច្នៃ) និងឈ្មួញអ្នកប្រមូលទិញកសិផលពីកសិករ ក្នុងខេត្តកណ្ដាល ដែលបានដាក់លក់នូវកសិផលជា បន្លែសុវត្ថិភាព, មាន់ស្រែ, ស៊ុត, ផ្លែឈើតាមរដូវកាលក្នុងស្រុក អាហារកែច្នៃ និងកសិផលផ្សេងៗ នាសួនច្បារក្រុងតាខ្មៅខេត្តកណ្ដាល ។
=>គិតត្រឹមរយៈពេល៦ខែ ឆមាសទី១ ទីផ្សារផលិតផលចុងសប្ដាហ៍ ខេត្តកណ្ដាលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈរួមមាន៖
– បន្លែសុវត្ថិភាព លក់បានក្នុងបរិមាណ ៥០៨៨ គ.ក ក្នុងតម្លៃទឹកប្រាក់ ៣៥.៦១៦.០០០៛
– មាន់ស្រែ លក់បានក្នុងបរិមាណ ៤៣៨ក្បាល ប្រមាណ ៥៦៩គ.ក ក្នុងតម្លៃទឹកប្រាក់ ១៧.០៨២.០០០៛
– ស៊ុត លក់បានក្នុងបរិមាណ ១០៥៨ គ្រប់ ក្នុងតម្លៃទឹកប្រាក់ ១.៥៨៧.០០០៛
– ផ្លែឈើ, អាហាកែច្នៃ និងមុខទំនិញផ្សេងៗ លក់បានប្រមាណ ៤៤៧.០០០.០០០៛
=>សរុបចុងសប្ដាហ៍ទី៤ ខែមិថុនា (ឆមាសទី១) ឆ្នាំ២០២២ លក់បាន ៥០១.២៨៥.០០០ រៀល ។