July 1, 2022
សកម្មភាពធ្វើសំណាកលើបន្លែ-ផ្លែឈើ ដើម្បីតេស្តរកសារធាតុពុល ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ ៖
សកម្មភាពធ្វើសំណាកលើបន្លែ-ផ្លែឈើ
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ មន្ត្រីជំនាញផ្នែកធ្វើសំណាកបានប្រមូលបន្លែចំនួន៥មុខ របស់កសិករ សមាជិកបណ្ដុំអាជីវកម្មបន្លែ៖ (១) កសិករ ពេជ្រ សំអេង (២) កសិករ យី ប៊ុន ហាក់ និង (៣) កសិករ ស្រី ខេម
បន្លែដែលបានប្រមូលមកធ្វើសំណាកជារួមមាន៖ ត្រប់ស្រួយ ត្រសក់ទ្រើង ម្រះ សណ្ដែកកួរ និង ត្រសក់ផ្អែម។
ជាលទ្ធផល៖ មន្ត្រីជំនាញផ្នែកធ្វើសំណាក បានបង្ហាញឱ្យឃើញថា៖ គ្រប់ប្រភេទបន្លែទាំងអស់ គឺមិនមានសារធាតុពុលដែលត្រូវហាមឃាត់នោះឡើយ។