ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគណ:កម្មការអគារប្រមូលផ្ដុំកសិផល រួមទាំងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ខេត្តកំពង់ចាម
កម្មវិធី ASPIRE ខេត្តកំពង់ចាម ៖
នាថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២
អនុកម្មវិធីទី២៖ ដឹកនាំដោយមន្ត្រី ការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការ ជាមួយ មន្រ្តី ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុក ទីប្រឹក្សា ផ្នែកគ្រប់គ្រងអនុកម្មវិធី ភ្នាក់ងារផ្សព្វផ្សាយឃុំ អាជ្ញាធ ដែនដី បានចុះពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគណ:កម្មការអគារប្រមូលផ្ដុំកសិផល រួមទាំងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានអ្នកចូលរួមសរុបចំនួន ១៣នាក់ ស្រី៥នាក់ ។
កម្មវិធីនេះបានបង្ហាញអំពី៖
១. ដំណើរការគ្រប់គ្រង នឹងដឹកនាំអគារប្រមូលផ្តុំកសិផល និងបណ្តុំអាជីវកម្ម
២. បង្ហាញពីតួនាទី និងការទទួលខុសត្រូវរបស់គណ:កម្មការគ្រប់គ្រង
៣. បង្កើតទំនាក់ទំនងរវាងបណ្តុំ និងអ្នកប្រមូលទិញមាន់
៤. ពិភាក្សាពីបញ្ហាប្រឈម សំណូមពរនិងដំណោះស្រាយរួម
៥. ផែនការសម្រាប់អនុវត្តជំហានបន្ទាប់


