កម្មវិធី ASPIRE ខេត្តកែប ៖
នាថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ កសិករឈ្មោះ គង់ ប៉ុល នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ បណ្តុំអាជីវកម្មត្រីអណ្តែង បានចិញ្ចឹមត្រីបាន២ខែ នៅស្រះតូច ចំណែកស្រះធំ គាត់ចិញ្ចឹមត្រីទីឡាប់ព្យា និងត្រីក្រាញ់។
គាត់សប្បាយចិត្ត ដោយសារគាត់មានចំណូលចិត្តខ្លាំងលើផលិតកម្មត្រី ហើយបានជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសាររបស់គាត់។ ជាពិសេសទីតាំងផ្ទះគាត់ មានខ្យល់ចេញចូល និងត្រជាក់ ដែលបានដាក់ធាងដូងនៅស្រះតូច ធ្វើអោយទឹកត្រជាក់ និង ត្រីធំធាត់លឿន។
ក្រៅពីចំណីផ្សារ គាត់សង្កេតឃើញត្រី ក៏ស៊ីត្រកួន ម្អម និង ចកសូឡា។ អ្វីដែលជាការតាំងចិត្តរបស់គាត់ គឺការខិតខំថែទាំត្រី អោយបានល្អបំផុត ដើម្បីបង្កើនភាពទុកចិត្ត ដល់មន្ទីរកសិកម្ម ក៍ដូចជាកម្មវិធី ASPIRE ដើម្បីបង្កើនប្រសិទ្ធភាពការផ្សព្វផ្សាយកសិកម្ម ព្រមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់រដ្ឋាភិបាល។



