សកម្មភាពប្រមូលផល និងបណ្ដុះកូនត្រសក់ទ្រើង ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖
សកម្មភាពប្រមូលផល និងបណ្ដុះកូនត្រសក់ទ្រើង ខេត្តឧត្តរមានជ័យ
នាថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០២២ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ។ មន្ត្រីទទួលបន្ទុកប្រចាំ ស្រុក ត្រពាំងប្រាសាទ បានរៀបចំផែនការអាជីវកម្មគ្រួសារ ដល់សមាជិកបណ្ដុំអាជីវកម្ម ដើម្បីផ្គត់ផ្គង់តាមប្រតិទិនដែលបានចែងក្នុងកិច្ចសន្យា រវាងកសិករផលិត និងអ្នកប្រមូលទិញជាក់ស្ដែង លោកស្រី ណុប នួន រស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានតួរនាទី ជាកសិករផលិត និងអ្នកប្រមូលទិញបន្លែគ្រប់ប្រភេទផង បានកំពុងប្រមូលផលត្រសក់ទ្រើង និងបណ្ដុះកូនបន្ត សម្រាប់ផ្គត់ផ្គង់ទីផ្សារ តាមផែនការអាជីវកម្ម ដែលបានគ្រោងក្នុងកិច្ចសន្យា។ បច្ចុប្បន្ន លោកស្រី ណុប នួន បានទទួលផលត្រសក់ ទ្រើងមួយ ថ្ងៃ ១៥០គក ស្មើនឹង ១៨០,០០០រៀល។