Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពក្រុមការងារនៃកម្មវិធី ASPIRE បានចុះពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែ ខេត្តបាត់ដំបង

សកម្មភាពក្រុមការងារនៃកម្មវិធី ASPIRE បានចុះពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែ ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE ខេត្តបាត់ដំបង ៖

 

នាថ្ងៃអង្គារ ១៤រោច ខែជេស្ឋ និងថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងមានសកម្មភាពដូចខាងក្រោម៖

1)-ភ្នាក់ងារផ្សព្វផ្សាយឃុំពាមឯក ស្រុកឯកភ្នំ ចុះពិនិត្យការដាំដុះបន្លែរបស់សមាជិកបណ្ដុំអាជីវកម្មសំរោងស្នោមានជ័យ លើកសិករឈ្មោះ សឿត សុជា កំពុងប្រមូលផលស្ពៃក្រញាញ់ បាន៤០គីឡូក្រាម លក់តម្លៃ៤,000រៀលដាំក្នុងផ្ទះសំណាញ់ ហើយមានដាំតាំងឱ និងស្ពៃបូកគោមិនទាន់ប្រមូលផល,ស្ពៃផ្កាលឿងក្រៅរោងផ្ទៃដី១,000ម៉ែត្រការ៉េ ប្រមូលបាន២៥គីឡូក្រាម តម្លៃ៦,៥00រៀល

2)-នាយរងខណ្ឌ និងប្រធានសហគមន៍ព្រៃឈើភ្នំស្លឹក បានចុះពិនិត្យថ្នាលបណ្តុំកូនឈើ និងបានសម្អាតស្មៅនៅថ្នាលបណ្តុះកូនឈើដែលគាំទ្រដោយ អនុកម្មវិធី ASPIRE នៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

3)-ភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ និងតាមដាន កសិករឈ្មោះ រ៉ាត់ គា រស់នៅភូមិគ្រួសឃុំអន្លង់រុន ស្រុកថ្មគោល បានដាំត្រសក់ស្រូវ លើផ្ទៃដី៣២០០ម៉ែត្រការ៉េ បានចាប់ផ្ដើមប្រមូលផលលើកដំបូងបានម្ដង១១០គីឡូក្រាម លក់បានតម្លៃ១០០០រៀល/គក្រ នឹងសណ្ដែកគួរ ១០០០ម៉ែត្រការ៉េ មិនទាន់បានប្រមូលផលទេ។

4)-មន្ត្រីសម្របសម្រួល និងភ្នាក់ងារផ្សព្វផ្សាយឃុំ នៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបវេល បានប្រគល់ធាតុចូលកសិកម្ម គាំទ្រដោយ គម្រោង RUSH-IT ដល់កសិករចំនួន១៦គ្រួសារនៅឃុំក្តុលតាហែន ស្រុកបវេល។

 

 

 

Leave a Reply

Your email address will not be published.