Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី/កង្កែប ខេត្តពោធិ៍សាត់

កិច្ចពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី/កង្កែប ខេត្តពោធិ៍សាត់

 

កម្មវិធី ASPIRE ខេត្តពោធិ៍សាត់ ៖

 

នៅភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រុមការងារខណ្ឌរដ្ឋបាលជលផល និងមន្រ្តីគាំទ្រកម្មវិធីASPIRE ថ្នាក់ខេត្ត មានលោក ឃួន កាន់ មន្រ្តីទទួលបន្ទុកទីផ្សារ លោក ម៉ែន វណ្ណៈ គាំទ្របច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សាគ្រប់គ្រងកម្មវិធី បានចុះសហការរៀបចំការពង្រឹងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី/កង្កែប ដោយមានសមាជិកបណ្តុំអាជីវកម្មបានចូលរួម។ ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្ម ដោយមានការផ្លាស់ប្តូរសមាសភាពមួយចំនួន លើអនុប្រធានបណ្តុំថ្មី ។

ការរៀបចំផែនការផលិតកម្មបន្តលើការចិញ្ចឹមត្រីអណ្តែងទន់ (សាច់លឿង) ដែលមានតម្លៃទីផ្សារ និងងាយស្រួលលក់ ឬបរិភោគ។ ការងារគាំទ្របច្ចេកទេស ក្រុមការងារបានធ្វើការណែនាំបន្ថែម ជាពិសេសការរៀបចំទីកន្លែងចិញ្ចឹម ការជ្រើសរើសពូជស្របតាមតម្រូវការទីផ្សារ ត្រីអណ្តែងទន់សាច់លឿង ការរៀបចំស្រះ ឬតង់ចិញ្ចឹមបានត្រឹមត្រូវ ការគ្រប់គ្រងទឹក ការផ្តល់ចំណី ការថែទាំ ការពារជំងឺ និងការប្រមូលលក់។ ការរៀបចំស្រះចិញ្ចឹមថ្មី ត្រូវអនុវត្តតាមបចេ្ចកទេស បាចកំបោរសម្លាប់មេរោគ ។

ផែនការផលិតកម្ម តាមការធ្វើផែនការ និងលទ្ធភាពផលិតលើផ្ទៃដី ១,៩២០ម៉ែត្រការ៉េ ក្នុងសមាជិកបណ្តុំ ៤០គ្រួសារ អាចផលិតផលបានប្រហែល ១,៦០០គីឡូក្រាម ក្នុងមួយវដ្តចិញ្ចឹមត្រី។ ការគាំទ្រទីផ្សារ និងការចុះកិច្ចសន្យាជាថ្មី ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់ជារួម ដល់ឈ្មួញកណ្តាល ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មី ជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់បានតម្លៃទីផ្សារល្អចាប់ពី ៨,០០០រៀល -៩,០០០រៀល /១គ.ក្រ។

 

 

 

Leave a Reply

Your email address will not be published.