Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពិសោធន៍ធ្វើតេស្តរកសារធាតុពុលលើបន្លែ ផ្លែឈើនៅក្នុងមជ្ឈមណ្ឌលពិសោធន៍ ខេត្តព្រៃវែង

ការពិសោធន៍ធ្វើតេស្តរកសារធាតុពុលលើបន្លែ ផ្លែឈើនៅក្នុងមជ្ឈមណ្ឌលពិសោធន៍ ខេត្តព្រៃវែង

 

កម្មវិធី ASPIRE ខេត្តព្រៃវែង ៖

 

ដោយមានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្មវិធីASPIRE ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារវិភាគជាតិពុលបន្លែ និងផ្លែឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានធ្វើតេស្តរកជាតិពុលក្នុងបន្លែដែលបានមកពីចម្ការបន្លែកសិករ នៅឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ចំនួន៤សំណាករួមមាន៖

១). ភូមិត្រពាំងស្រែកើត៖ ម្ចាស់ចម្ការឈ្មោះ អ៊ាត អាត មានទីតាំងនៅភូមិត្រពាំងប្រស្រែកើត ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច (សណ្ដែកគួរ ០,៥គក្រ)

២). ភូមិត្រពាំងស្រែលិច៖ ម្ចាស់ចម្ការឈ្មោះ ធឿន ប៊ុនថន មានទីតាំងនៅភូមិត្រពាំងប្រស្រែលិច ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច (សណ្ដែកគួរ ០,៥គក្រ)

៣). ម្ចាស់ចំការឈ្មោះ អឿន អ៊ី មានទីតាំងនៅភូមិត្រពាំងប្រស្រែលិច ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច( ស្ពៃចង្កឹះ 0,5គក្រ)

៤). ម្ចាស់ចំការឈ្មោះ ម៉ុល ម៉េត មានទីតាំងនៅភូមិត្រពាំងប្រស្រែលិច ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច (ស្ពៃចង្កឹះ 0,5គក្រ)

លទ្ធផលនៃការធ្វើវិភាគ

-សំណាកទាំងបួនដែលបានយកមកធ្វើតេស គឺមានសុវត្ថិភាពល្អ ។

 

 

Leave a Reply

Your email address will not be published.