Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចពង្រឹងសមត្ថភាពដល់គណៈកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិផលបន្លែ និងអ្នកពាក់ព័ន្ធ នៅភូមិ៤ ឃុំត្រពាំងច្រេស ខេត្តរតនគិរី

កិច្ចពង្រឹងសមត្ថភាពដល់គណៈកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិផលបន្លែ និងអ្នកពាក់ព័ន្ធ នៅភូមិ៤ ឃុំត្រពាំងច្រេស ខេត្តរតនគិរី

 

កម្មវិធី ASPIRE ខេត្តរតនគិរី

 

នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សម្របសម្រួលដោយលោក ចក់ ស៊ីគៀង មន្រ្តីបង្គោលទីផ្សារ ចូលរួមដោយមន្រ្តីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំកិច្ចប្រជុំពង្រឹងសមត្ថភាពដល់គណៈកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិផលបន្លែ និងអ្នកពាក់ព័ន្ធ នៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ដែលមានអ្នកចូលរួមសរុបចំនួន ១៣នាក់ (ស្រ្តី ០១នាក់)។ ក្រុមការងារបានបង្ហាញអំពីគោលបំណងនៃកិច្ចប្រជុំ និងការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំអគារប្រមូលផ្ដុំកសិផល តួនាទីរបស់ប្រធាន អនុប្រធាន អ្នកត្រួតពិនិត្យគុណភាព អ្នកសម្របសម្រួលទីផ្សារ ហេរញ្ញិក/លេខា និងអ្នកពាក់ព័ន្ធ ព្រមទាំងការងារទីផ្សាររួមមាន ផែនការផលិត ការប្រមូលផល ការវេចខ្ចប់ អនាម័យ ការដឹកជញ្ជូន ការទំនាក់ទំនងជាមួយអ្នកប្រមូលទិញ ការកត់ត្រាចំណូលចំណាយ និងការរៀបចំធ្វើរបាយការណ៍ប្រចាំខែជាដើម។

 

នាថ្ងៃដដែល ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សម្របសម្រួលដោយលោក ផាត បញ្ញា នាយខណ្ឌរដ្ឋបាលជលផល និងមន្រ្តីជំនាញ សហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំ និងបើកកិច្ចប្រជុំផ្សព្វផ្សាយបច្ចេកទេសអំពីការចិញ្ចឹមត្រីដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិគោក ឃុំល្អក់ ស្រុកអូរេជុំ ដែលមានអ្នកចូលរួមសរុបចំនួន ៤៧នាក់ (ក្នុងនោះស្រ្តី ២៦នាក់)។

ក្រុមការងារបានបង្ហាញអំពីដំណើរការចិញ្ចឹមត្រី រួមមាន ការរៀបចំស្រះ ការលែងកូនត្រី ការផលិត និងប្រើប្រាស់ចំណី ការគ្រប់គ្រងគុណភាពទឹក បញ្ហា និងដំណោះស្រាយលើការចិញ្ចឹមត្រីកន្លងមករបស់កសិករ និងការផ្សារភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ។

 

 

 

 

Leave a Reply

Your email address will not be published.