Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្តល់បច្ចេកទេសកសិកម្មថ្មី​ ដល់កសិករសមាជិកបណ្តុំអាជីវកម្មស្រូវ និងត្រី នៅឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី

ការផ្តល់បច្ចេកទេសកសិកម្មថ្មី​ ដល់កសិករសមាជិកបណ្តុំអាជីវកម្មស្រូវ និងត្រី នៅឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី

 

កម្មវិធី ASPIRE ខេត្តរតនគិរី

 

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សម្របសម្រួលដោយលោក លោក យ៉ែម អូន និងលោក ផាន ភា មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះរៀបចំ និងបើកវគ្គផ្សព្វផ្សាយបច្ចេកទេសដំណាំស្រូវ ដល់កសិករសមាជិកបណ្ដុំអាជីវកម្មស្រូវ នៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ដែលមានអ្នកចូលរួមសរុបចំនួន ២០នាក់ (ស្រ្តី១០នាក់)។ ប្រធានបទសំខាន់ៗរួមមាន៖ បច្ចេកទេសរៀបចំដី ការជ្រើសរើសពូជ ការថែទាំ ការគ្រប់គ្រងកត្តាចង្រៃ ការប្រមូលផល និងការងារទីផ្សារ ព្រមទាំងបានឆ្លើយតបទៅនឹងសំណួរមួយចំនួនរបស់កសិករលើបញ្ហាជំងឺនានា។

 

នៅថ្ងៃនេះដដែល ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយលោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី និងមន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បើកកិច្ចប្រជុំផ្សព្វផ្សាយបច្ចេកទេសអំពីការចិញ្ចឹមត្រី ដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅឃុំត្រពាំងច្រេស ស្រុកកូនមុំ ដែលមានអ្នកចូលរួមសរុបចំនួន ៤២នាក់ (ក្នុងនោះស្រី១៥នាក់)។ ក្រុមការងារបានបង្ហាញអំពីដំណើរការចិញ្ចឹមត្រី រួមមាន៖ ការរៀបចំស្រះ ការលែងកូនត្រី ការផលិត និងប្រើប្រាស់ចំណី ការគ្រប់គ្រងគុណភាពទឹក បញ្ហា និងដំណោះស្រាយលើការចិញ្ចឹមត្រីកន្លងមករបស់កសិករ និងការងារទីផ្សារ។

លោក ផាត បញ្ញា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានបន្តបើកកិច្ចប្រជុំផ្សព្វផ្សាយបច្ចេកទេសថ្មីបន្ថែមអំពីការចិញ្ចឹមត្រី ដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅឃុំត្រពាំងក្រហម ស្រុកកូនមុំ ដែលមានអ្នកចូលរួមសរុបចំនួន៤១នាក់ (ស្រ្តី១១នាក់)។

 

 

 

 

Leave a Reply

Your email address will not be published.