កិច្ចសហការរៀបចំការពង្រឹង និងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែប ខេត្តពោធិ៍សាត់
កម្មវិធី ASPIRE ខេត្តពោធិ៍សាត់ ៖
នាថ្ងៃទី ២៧ ខែមិថុនា ២០២២ នៅភូមិព្រៃក្របៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រុមការងារខណ្ឌរដ្ឋបាលជលផល និងមន្រ្តីគាំទ្រកម្មវិធី ASPIRE ថ្នាក់ខេត្ត មានលោក ឃួន កាន់ មន្រ្តីទទួលបន្ទុកទីផ្សារ លោក ម៉ែន វណ្ណៈ គាំទ្របច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សាគ្រប់គ្រងកម្មវិធី បានចុះសហការរៀបចំការពង្រឹង និងការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី/កង្កែប ដោយមានសមាជិកបណ្តុំអាជីវកម្មបានចូលរួម។
ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្ម ដោយមានការផ្លាស់ប្តូរសមាសភាពមួយចំនួន លើហិរញ្ញឹកថ្មី ។ ការរៀបចំផែនការផលិតកម្ម បន្តលើការចិញ្ចឹមត្រីអណ្តែងទន់ ដែលមានតម្លៃលើទីផ្សារ និងងាយស្រួលលក់ ឬបរិភោគ ជាពិសេសការរៀបចំទីកន្លែងចិញ្ចឹម ក៏ដូចជារៀបចំចិញ្ចឹមក្នុងតង់ផ្លាស្ទិកថ្មី ការពង្រីកស្រះចិញ្ចឹមបន្ត។
តាមការធ្វើផែនការនិងលទ្ធភាពផលិតក្នុងសមាជិកបណ្តុំអាចផលិតផលបាន ប្រហែល ១,៥៦២ គីឡូក្រាម ក្នុងមួយវដ្តចិញ្ចឹមត្រី។ ចំពោះការប្រមូលទិញ ក្រុមបានឯកភាពលក់ជារួម ដល់ឈ្មួញកណ្តាល ហើយបានរៀបចំចុះកិច្ចសន្យាជាថ្មី ជាមួយឈ្មួញកណ្តាលក្នុងស្រុក ដែលលក់បានតម្លៃទីផ្សារល្អ។