វេទិកាពហុភាគីអ្នកពាក់ព័ន (MSP) សម្រាប់សមាជិកបណ្តុំអាជីវកម្ម និងឈ្មួញប្រមូលទិញ ខេត្តត្បូងឃ្មុំ
វឌ្ឍនភាពផ្សារចុងសប្តាហ៍ កម្មវិធី ASPIRE ខេត្តកែប ៖
វឌ្ឍនភាពផ្សារចុងសប្តាហ៍នៃសមាជិកបណ្តុំអាជីវកម្ម កម្មវិធី ASPIRE និងគម្រោង AIMS
ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ សមាជិកបណ្តុំអាជីវកម្មមកពីកម្មវិធី ASPIRE និងគម្រោង AIMS ដែលសហការណ៍គ្នា ដើម្បីរៀបចំទីតាំងច្បាស់លាស់ ដែលអតិថិជនអាចមើលឃើញ និងងាយស្រួលទិញ តាមរយៈភ្ញៀវទេសចរ មកលេងកម្សាន្ត និងក្រៅពីនោះមានអតិថិជនដែលជាម្ចាស់តូបក៍បានទិញជាប្រចាំ ដែលម្ចាស់តូបទិញកសិផលទាំងនេះ គឺសម្រាប់បម្រើសេវាកម្ម ម្ហូបអាហារដល់ភ្ងៀវនៅខេត្តកែបផងដែរ ។ បន្លែសុវត្ថិភាពទាំងនោះ គឺនាំមកពីកសិករសមាជិកបណ្តុំអាជិវកម្មនៃកម្មវិធី ASPIRE និងគម្រោង AIMS ។
ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ អតិថិជនបានផ្តល់ទំនុកចិត្តដល់កសិផល ដែលកសិករបានលក់ ធានានូវសុវត្ថិភាពម្ហូបអាហារ មានរសជាតិឆ្ងាញ់ ព្រមទាំងសេវាកម្មល្អ ជាមួយផលិតផលល្អ ជាបន្លែសុវត្ថិភាព មិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ និងផ្សារភ្ជាប់ទីផ្សារបានល្អទៅដល់សមាជិកបណ្តុំអាជីវកម្មផងដែរ មិនថែមប៉ុណ្ណោះ អ្នកលក់ក៏មានការបញ្ជុះតម្លៃ ឬថែមផលិតផលផ្សេង (Promotion) សម្រាប់ភ្លៀវណាបានទិញច្រើន ឬម៉ូយជាអចិន្ត្រៃយ៍ផងដែរ ។