Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វេទិកាពហុភាគីអ្នកពាក់ព័ន (MSP) សម្រាប់សមាជិកបណ្តុំអាជីវកម្ម និងឈ្មួញប្រមូលទិញ ខេត្តត្បូងឃ្មុំ

វេទិកាពហុភាគីអ្នកពាក់ព័ន (MSP) សម្រាប់សមាជិកបណ្តុំអាជីវកម្ម និងឈ្មួញប្រមូលទិញ ខេត្តត្បូងឃ្មុំ

 

កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ៖

 

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន (MSP) សម្រាប់បណ្តុំអាជីវកម្មមាន់ឃុំអំពិលតាពក ស្រុកអូររាំងឪ ដោយសមាសភាពចូលរួមមានសមាជិកបណ្តុំ ឈ្មួញប្រមូលទិញមាន់ និងអ្នកផ្គត់ផ្គង់ធាតុចូល សរុបចំនួន ២០នាក់/ស្ត្រី០៩នាក់។

វេទិការៀបចំដើម្បីពង្រឹងបណ្តាញទិញ-លក់ ជំរុញផលិតកម្មមាន់ស្រែ ពិភាក្សាពីកត្តារារាំងនានា ចំពោះដំណើរផលិតកម្មមាន់របស់បណ្តុំ ការបង្ហាញពីស្ថានភាពបណ្តុំអាជីវកម្ម និងសកត្តានុពលផលិតកម្មរបស់បណ្តុំ ការបង្ហាញពីប្រភេទបរិមាណតម្រូវការប្រមូលទិញប្រចាំថ្ងៃ និងត្រូវការធាតុចូល មានចំណី វ៉ាក់សាំង ថ្នាំព្យាបាល តម្រូវការផ្គត់ផ្គង់កូនមាន់ និងបានឯកភាពលើសេចក្តីព្រាងកិច្ចសន្យាទិញ-លក់ សម្រាប់វដ្ដបន្ទាប់របស់បណ្តុំ។

 

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២
នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំបានដឹកនាំមន្ត្រី ចុះសម្របសម្រួលរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ដើម្បីធ្វើការពង្រឹងការគ្រប់គ្រង និងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី ការកត់ត្រាចំណូលចំណាយ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាដែលបណ្តុំបានជួបប្រទះដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រីទួលឃ្លាំង ឃុំព្រះធាតុ និងបណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែបក្តីសង្ឃឹមឃុំមៀន ស្រុកអូរាំងឪ។

+ពេលព្រឹកកម្មវិធីប្រព្រឹត្តិទៅ នៅបណ្តុំអាជីវកម្មចិញ្ចឹមត្រីទួលឃ្លាំង ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ដោយមានការចូលរួមពី កសិករចិញ្ចឹមត្រី ឈ្មួញប្រមូលទិញត្រី និងអ្នកផ្គត់ផ្គង់ធាតុចូល ចំណី ថ្នាំ សរុបចំនួន៣២នាក់ ស្រី៧នាក់។

+ពេលរសៀលកម្មវិធីប្រព្រឹត្តិទៅ នៅបណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែបក្តីសង្ឃឹមឃុំមៀន ក្នុងឃុំមៀន ស្រុកអូររាំងឪ ដោយមានការចូលរួមពីកសិករចិញ្ចឹមត្រី-កង្កែប ឈ្មួញប្រមូលទិញត្រី និងអ្នកផ្គត់ផ្គង់ធាតុចូល ចំណី ថ្នាំ សរុបចំនួន ៣៥នាក់ ស្រី ៧នាក់។

បណ្តុំអាជីវិកម្មចិញ្ចឹមត្រី-កង្កែប ទាំងពីរសម្រេចបាននូវផែនការអាជីវកម្ម និងសេចក្តីព្រាងកិច្ចសន្យាទិញ-លក់ សម្រាប់វដ្ដបន្ទាប់។

 

 

 

 

Leave a Reply

Your email address will not be published.