Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ MIS និងការធ្វើតេស្តលើបន្លែរបស់សមាជិកបណ្តុំអាជីវកម្ម ខេត្តព្រះសីហនុ

ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ MIS និងការធ្វើតេស្តលើបន្លែរបស់សមាជិកបណ្តុំអាជីវកម្ម ខេត្តព្រះសីហនុ

 

កម្មវិធី ASPIRE ខេត្តព្រះសីហនុ ៖

 

កម្មវិធីASPIRE ខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២ លោក តឹក ជីវ៉ាយ អនុប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ចេង សំណាង ទីប្រឹក្សា គ្រប់គ្រងអនុកម្មវិធីASPIRE ខេត្តព្រះសីហនុ បានដឹកនាំ មន្រ្តី ជំនាញ ចុះទៅធ្វើការណែនាំពីរបៀបធ្វើបច្ចុប្បន្នភាពកសិករដែលត្រូវបានពង្រឹងក្នុងឆ្នាំ២០២២ បន្តពន្យល់បន្ថែមនូវការធ្វើវិភាគសេដ្ឋកិច្ចគ្រួសារ និងការប្រែប្រួលអាកាសធាតុក្នុងប្រព័ន្ធ MIS នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយឃុំគោលដៅ ក្នុងស្រុកព្រៃនប់ ។

នាថ្ងៃដដែល លោក តឹក ជីវ៉ាយ អនុប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញមន្ទីរពិសោធន៍ (Testing Lab) ដោយធ្វើសំណាកចំនួន៥ រួមមាន៖ ត្រសក់, សណ្តែកគួរ, ត្រកួន, ស្ពៃក្រញ៉ាញ់ និងត្រប់វែង

បន្លែទាំងនេះបានយកពីផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ស្ថិតនៅក្នុងបណ្តុំអាជីវកម្ម  និងជាលទ្ធផលបានបង្ហាញថា៖ បន្លែដែលបានធ្វើតេស្តនេះ មិនមានអ្វីប៉ះពាល់ ដល់សុខភាពនោះទេ (ទាំងសាធាតុគីមី និងជាតិពុល) ។

 

 

 

Leave a Reply

Your email address will not be published.