Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំពង្រឹងសមត្ថភាពដល់គណៈកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិផលបន្លែ និងអ្នកពាក់ព័ន្ធ ឃុំបាតាង ខេត្តរតនគិរី

កិច្ចប្រជុំពង្រឹងសមត្ថភាពដល់គណៈកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិផលបន្លែ និងអ្នកពាក់ព័ន្ធ ឃុំបាតាង ខេត្តរតនគិរី

 

កម្មវិធី ASPIRE ខេត្តរតនគិរី ៖

 

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយលោក ចក់ ស៊ីគៀង មន្រ្តីបង្គោលទីផ្សារ ដែលចូលរួមដោយមន្រ្តីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកលំផាត់ និងភ្នាក់ងារផ្សព្វផ្សាយឃុំបាតាង បានរៀបចំកិច្ចប្រជុំពង្រឹងសមត្ថភាពដល់គណៈកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិផលបន្លែ និងអ្នកពាក់ព័ន្ធ នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ដែលមានអ្នកចូលរួមសរុបចំនួន ១១នាក់ (ស្រ្តី ០៤នាក់)។

ក្រុមការងារបានបង្ហាញអំពីគោលបំណងនៃកិច្ចប្រជុំ ការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំអគារប្រមូលផ្ដុំកសិផល តួនាទីរបស់ប្រធាន អនុប្រធាន អ្នកត្រួតពិនិត្យគុណភាព អ្នសម្របសម្រួលទីផ្សារ ហេរញ្ញិក/លេខា តួនាទីរបស់គណៈកម្មការ និងអ្នកពាក់ព័ន្ធ ព្រមទាំងការងារទីផ្សារដែលរួមមាន ផែនការផលិត ការប្រមូលផល ការវេចខ្ចប់ អនាម័យ ការដឹកជញ្ជូន ការទំនាក់ទំនងជាមួយអ្នកប្រមូលទិញ ការកត់ត្រាចំណូលចំណាយ និងការរៀបចំធ្វើរបាយការណ៍ប្រចាំខែជាដើម។

 

នាថ្ងៃដដែល លោក មោង ម៉ាន់ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាមន្រ្តីបង្គោលថ្នាក់ខេត្ត ព្រមទាំងមន្រ្តីជំនាញ បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកលំផាត់ និងភ្នាក់ងារផ្សព្វផ្សាយឃុំជ័យឧត្តម បានរៀបចំ និងបើកវគ្គផ្សព្វផ្សាយបច្ចេកទេសស្ដីពី ការចិញ្ចឹមគោ ដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមគោ នៅឃុំជ័យឧត្តម ស្រុកលំផាត់ ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ (ស្រ្តី០៨នាក់)។

ប្រធានបទរួមមាន៖ បច្ចេកទេសនៃការចិញ្ចឹមគោដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា ការផ្ដល់វ៉ាក់សាំង ការផលិតចំណី ការរៀបចំក្រោលគោ ការគ្រប់គ្រងផលិតកម្ម និងការផ្សារភ្ជាប់ទៅនឹងទីផ្សារ

 

 

Leave a Reply

Your email address will not be published.