June 26, 2022
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមកង្កែប ដល់សមាជិកបណ្តុំអាជីវកម្ម នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ខេត្តពោធិ៍សាត់
កម្មវិធី ASPIRE ខេត្តពោធិ៍សាត់ ៖
នៅថ្ងៃទី ២៤ ខែមថុនា ឆ្នាំ២០២២ នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កម្មវិធីASPIRE នៃគម្រោងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនសាធារណ:(PPP) ដែលអនុវត្តដោយអង្គការ EPDO បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញពីបច្ចេកទេសចិញ្ចឹមកង្កែប ដល់សមាជិកបណ្តុំអាជីវកម្មកង្កែប/ត្រី ដែលមានសមាជិកចំនួន៦០នាក់/៣៤នាក់។
ប្រធានបទសំខាន់ៗ ដែលបានយកមកបណ្តុះបណ្តាលរួមមាន ៖
- ការជ្រើសរើសទីតាំង
- ការជ្រើសរើសពូជ
- ការសាងសង់កន្លែងចិញ្ចឹម ដង់ស៊ីតេដាក់ចិញ្ចឹម
- ការផ្តល់ចំណី ការថែទាំ និងអនាម័យ កត្តាជំរុញធ្វើអោយកង្កែបមានជំងឺ វិធានការការពារ និងព្យាបាលជំងឺ ការប្រមូលផល ការកត់ត្រា។
ការផ្តល់វគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណង ដើម្បីបង្កើនការចិញ្ចឹមកង្កែប/ត្រី ក្នុងបណ្តុំឱ្យទទួលបានជោគជ័យ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។