Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រមូលកសិផល របស់សមាជិកកសិករបណ្តុំអាជីវកម្មបន្លែ ចំនួន​ ៣គ្រួសារ នៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប

ការប្រមូលកសិផល របស់សមាជិកកសិករបណ្តុំអាជីវកម្មបន្លែ ចំនួន​ ៣គ្រួសារ នៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប

កម្មវិធី ASPIRE ខេត្តសៀមរាប ៖

ក្រុមការងារកម្មវិធី ASPIRE ខេត្តសៀមរាប បានចុះតាមដាន ពិនិត្យ និងជួបសមាជិកកសិករបណ្តុំអាជីវកម្មបន្លែ ចំនួន​ ៣គ្រួសារ ភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ដែលមានសកម្មភាពរួមមាន៖

+លោកថាំង សុផល បានដាំសណែកកួរ ចំនួន១០រង លើផ្ទៃដីទំហំ១០មx១៥ម ។ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ គាត់ប្រមូលផលបាន២ដង ដែលក្នុង១ដងៗបានចំនួន ៣០គក ក្នុងតម្លៃ ៣,០០០រៀល ក្នុង១គក ។ ក្រោយពេលប្រមូលផលរួច គាត់គ្រោងដាំត្រសក់ និងក្តិបឪឡឹកម្តងទៀត។

+លោកអែម លួម ជាប្រធានបណ្តុំ គាត់ដាំត្រសក់បាន៩៨រង ដែលប្រមូលផលបានប្រហែល ២០តោន និងលក់ក្នុងតម្លៃ៣០០០រៀលក្នុង១គក ។ គាត់ថាជាសំណាងល្អ ក្រោយប្រមូលផលរួច ទឹកជំនន់លិចអស់ផ្ទៃដាំដុះរបស់គាត់។ សព្វថ្ងៃគាត់បាននឹងកំពុងរៀបចំដីត្រៀម ដាំត្រសក់សារជាថ្មីម្តងទៀត ។

+លោកស្រីសុខ ស៊ន់ ដាំសណ្តែកកួរចំនួន ១៦រង ប្រមូលផលបានប្រហែល ៤០០គក និងលក់បានតម្លៃ ៣,០០០រៀល ក្នុង១គក ។ បច្ចុប្បន្នគាត់កំពុងដាំពោតលើផ្ទៃដីទំហំ ៧ម x ៥ម និងបានចំណូល ប្រហែល១លានរៀល ។ គាត់គ្រោងដាំត្រសក់ ត្រកួន សណ្តែក (វិលជុំ)។

តាមការឱ្យដឹងពីលោកប្រធានបណ្តុំ ឱ្យដឹងថា ភាគច្រើននៃសមាជិកបណ្តុំអាជីវកម្មរបស់គាត់ នៅបន្តដាំបន្លែដដែល ភាគច្រើនដូចជាត្រសក់ សណ្តែកកួរ ពោត ត្រកួន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ លោកក៏បានបញ្ជាក់ផងដែរថា បញ្ហាដែលជួបប្រទះកន្លងមក គឺបញ្ហាសត្វល្អិតបំផ្លាញដំណាំខ្លះដែរ ។

 

Leave a Reply

Your email address will not be published.