Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្សាភ្ជាប់រវាងអ្នកប្រមូលទិញ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅឃុំទំនប់ដាច់ ខេត្តឧត្តរមានជ័យ

ការផ្សាភ្ជាប់រវាងអ្នកប្រមូលទិញ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅឃុំទំនប់ដាច់ ខេត្តឧត្តរមានជ័យ

កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ ៖

ក្រុមការងារទទួលបន្ទុកស្រុកត្រពាំងប្រាសាទ នៃកម្មវិធី ASPIRE សហការជាមួយមន្ត្រីថ្នាក់ខេត្ត ព្រមទាំងទីប្រឹក្សា ដែល ដឹកនាំដោយលោក ឡឹក រ័ត្ន អនុប្រធានគ្រប់គ្រងអនុកម្មវិធី បានចុះសម្របសម្រួលប្រជុំពិភាក្សា ផ្សាភ្ជាប់រវាងអ្នកប្រមូលទិញ និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ។ កិច្ចពិភាក្សានេះដែរ គឺសមាជិកបណ្តុំ និងអ្នកប្រមូលទិញ មានគោលបំណង ពង្រឹង និងជំរុញការផលិត តាមរយៈការផ្សារភ្ជាប់តាមនៃតម្រូវការទីផ្សារ។

+ លទ្ធផល៖
– លោក អ៊ំ យាម អាជីវករលក់ត្រីនៅផ្សារត្រពាំងប្រាសាទ បានបង្ហាញពីតម្រូវការទីផ្សារ គឺមាន អណ្តែងទន់ ត្រីកាប ត្រីស្ពិន និងត្រីរ៉ស់ សម្រាប់ការទិញចូលរបស់គាត់ គឺក្នុងមួយថ្ងៃ សរុប១៥០គីឡូ តម្លៃតាមទីផ្សារជាក់ស្តែង។
– អ្នកប្រមូលទិញបានបង្ហាញប្រាប់ពីលក្ខណៈត្រី​​ ដែលត្រូវការ គឺត្រីអណ្តែងចាប់ពី ៤ក្បាល/គីឡូ , ត្រីរ៉ស់ចាប់ពី៤ខាំ/ក្បាលឡើងទៅ ត្រីស្ពិន និងត្រីកាបគឺចាប់ពី៥ខាំ/ក្បាល។
– ជាលក្ខណៈងាយស្រួលសម្រាប់អ្នកចិញ្ចឹមត្រីអណ្តែងដោយមិនចាំបាច់ទៅទិញកូនត្រីពីខេត្តផ្សេង ដោយមានអ្នកបង្កាត់កូនត្រីលក់នៅក្នុងខេត្ត ដែលគាំទ្រដោយកម្មវិធី ASPIRE។

សម្រាប់ផែនការបន្ទាប់ ក្រុមការងារកម្មវិធី ASPIRE នៅតែបន្តពង្រឹង និងជំរុញការផលិតឱ្យបានតាមតម្រូវការទីផ្សារ។

 

Leave a Reply

Your email address will not be published.