Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារបេសកកម្ម IFAD ចុះត្រួតពិនិត្យវឌ្ឍនភាព បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ASPIRE)

ក្រុមការងារបេសកកម្ម IFAD ចុះត្រួតពិនិត្យវឌ្ឍនភាព បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ASPIRE)

កម្មវិធី ASPIRE ខេត្តកំពង់ចាម ៖

នាថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២

មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានដឹកនាំ ក្រុមការងារលេខាធិការដ្ឋានកម្មវិធីASPIRE អមដោដោយ គណប្រតិភូក្រុមការងារបេសកកម្ម IFAD ចុះត្រួតពិនិត្យវឌ្ឍនភាព ក្នុងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីសំណេះសំណាល សាកសួរ និងដកបទពិសោធន៍ផ្ទាល់ ពីការរីកចម្រើនក្នុងបណ្តុំ និងបញ្ហាប្រឈមផ្សេងៗ។ បណ្តុំនេះដែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ដែលមានសមាជិកចំនួន ៤៥នាក់ ស្ត្រី ១៣នាក់។ ជាក់ស្តែងកសិករឈ្មោះ ណាង ដានី មានតួនាទីជា ហិរញ្ញិកបណ្តុំអាជីវកម្ម (លេខទូរស័ព្ទ 081 269 424) ជហើយក៏ជាកសិករគំរូមួយរូប ដែលកំពុងចិញ្ចឹមមាន់ស្រែយកកូន និងមាន់សាច់សព្វថ្ងៃ ហើយគាត់ជាអ្នកប្រមូលទិញផង និងជាអ្នកលក់ធាតុចូលកសិកម្មផងដែរ។

ជារឿយៗ គាត់អាចលក់កូនមាន់បានរហូតដល់ ១,០០០កូន ដោយសារតែបញ្ហាជំងឺកូវីត១៩ បានធ្វើអោយតម្រូវការថយចុះមកនៅ ៣០០ ទៅ ៤០០កូន។ គាត់ក៏បានផ្តល់ជាបច្ចេកទេសក្នុងការចិញ្ចឹម និងការធ្វើវ៉ាក់សាំងមាន់ ដល់អ្នកដែលបានទិញកូនមាន់ពីគាត់។ ក្រៅពីនេះ គាត់បានធ្វើការប្រមូលទិញមាន់សាច់ពីអ្នកផលិតសរុបចំនួន ៤០នាក់ (សមាជិកបណ្តុំ២០នាក់) ហើយនឹងបានលក់បន្តទៅអោយឈ្មួញនៅទីរួមខេត្តកំពង់ចាម។ ដោយសារការស្រលាញ់ ចូលចិត្តវិស័យកសិកម្ម ជាមួយការតាំងចិត្តដ៏មោះមុតក្នុងការចិញ្ចឹមមាន់នេះ បងស្រីបាននឹងកំពុងពង្រីកអាជីវកម្មបន្ថែមទៀត ដោយបង្កើតទ្រង់មាន់ជាបន្តបន្ទាប់ក្នុងបរិវេណទីធ្លាផ្ទះគាត់។

ដោយមើលឃើញពីសក្ដានុពលរបស់កសិករ ណាង ដានី លើការតាំងចិត្ត និងការខិតខំប្រឹងប្រែងលើវិស័យកសិកម្មក្នុងការចិញ្ចឹមមាន់នេះ ក្រុមការងារបេសកកម្ម IFAD បានរីករាយគាំទ្រ និងជំរុញបន្ថែមឱ្យគាត់ពង្រីកវិស័យនេះឱ្យបានប្រសើរទៀតទៅថ្ងៃមុខ និងបានផ្តាំផ្ញើ ទីប្រឹក្សា ក្រុមការងារមន្ទីរកសិកម្មខេត្ត ខិតខំបន្តពង្រឹងបណ្តុំនេះឱ្យមាននិរន្តិភាព។

សមាជិកក្នុងបណ្តុំក៏បានស្នើដល់កម្មវិធី ASPIRE រួមមាន៖

1)-ពង្រឹង និងពង្រីកផ្នែកទីផ្សារបច្ចុប្បន្ន និង

2)-បន្តជួយផ្តល់ជាបច្ចេកទេសថ្មីៗបន្ថែម លើវិស័យការចិញ្ចឹមមាន់ស្រែ

មុនបញ្ចប់កិច្ចសំណេះសំណាល ក្រុមការងារ IFAD បានផ្តល់មតិ គំនិតល្អៗដល់សមាជិកបណ្តុំនេះ និងសូមបន្តសហការគ្នា លើការខិតខំប្រឹងប្រែងលើគ្រប់វិស័យកសិកម្ម និងកម្មវិធី  ASPIRE នៅតែបន្តជួយលើបញ្ហាខ្វះខាតផ្សេងៗ របស់កសិករផងដែរ។

 

Leave a Reply

Your email address will not be published.