Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារបេសកកម្ម IFAD ចុះត្រួតពិនិត្យវឌ្ឍនភាព បណ្តុំអាជីវកម្មគោបំប៉នយកសាច់ នៅភូមិកោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ASPIRE)

ក្រុមការងារបេសកកម្ម IFAD ចុះត្រួតពិនិត្យវឌ្ឍនភាព បណ្តុំអាជីវកម្មគោបំប៉នយកសាច់ នៅភូមិកោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ASPIRE)

កម្មវិធី ASPIRE ខេត្តកំពង់ចាម ៖

នាថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២

មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានដឹកនាំ ក្រុមការងារលេខាធិការដ្ឋានកម្មវិធីASPIRE អមដោដោយ គណប្រតិភូក្រុមការងារបេសកកម្ម IFAD ចុះត្រួតពិនិត្យវឌ្ឍនភាព ជាមួយសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ នៅភូមិកោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីសាកសួរ  ពិភាក្សា និងដកបទពិសោធន៍ ពីការរីកចម្រើនក្នុងបណ្តុំ និងបញ្ហាប្រឈមផ្សេងៗ។

បណ្តុំនេះមានសមាជិកចំនួន ៤៥នាក់ ស្ត្រី ១០នាក់។ ភាពលេចធ្លោ របស់កសិករ​ឈ្មោះលោក ហ៊ាន ហៃ ដែលគាត់សព្វថ្ងៃ​ គឺកំពុងចិញ្ចឹមគោបំប៉នយកសាច់ ដែលមានគោសរុប ៣០ក្បាល និងបន្តទិញបន្ថែមទៀត។ ជាក់ស្តែង គាត់អាចលក់គោបានក្នុង១ខែ ចន្លោះពី ៦ ទៅ ៧ ក្បាល ហើយគោមួយក្បាលតម្លៃចន្លោះពី ៥ ទៅ ៦ លាន តាមប្រភេទគោធំ-តូច។ គាត់មានបច្ចេកទេសថែទាំគោបានល្អ និងការផ្តល់ចំណី ដែលធ្វើឱ្យគោរបស់គាត់ មានការធំធាត់លឿន និងបច្ចេកទេសទាំងនេះ គឺមានការគាំទ្រពីកម្មវិធី ASPIRE ក៏ដូចជាក្រុមការងារមន្ទីរកសិកម្មខេត្តផងដែរ ។

សមាជិកបណ្តុំចិញ្ចឹមគោ ក៏បានស្នើដល់កម្មវិធី ASPIRE រួមមាន៖

1)-ពង្រឹង និងពង្រីកផ្នែកទីផ្សារបច្ចុប្បន្ន និង

2)-បន្តជួយផ្តល់ជាបច្ចេកទេសថ្មីៗបន្ថែម លើវិស័យការចិញ្ចឹមគោបំប៉នយកសាច់

មុនបញ្ចប់កិច្ចសំណេះសំណាល ក្រុមការងារ IFAD បានផ្តល់មតិ គំនិតល្អៗដល់សមាជិកបណ្តុំនេះ និងសូមបន្តសហការគ្នា លើការខិតខំប្រឹងប្រែងលើគ្រប់វិស័យកសិកម្ម និងកម្មវិធី  ASPIRE នៅតែបន្តជួយលើបញ្ហាខ្វះខាតផ្សេងៗ របស់កសិករផងដែរ។

 

Leave a Reply

Your email address will not be published.