ក្រុមការងារបេសកកម្ម IFAD ចុះត្រួតពិនិត្យវឌ្ឍនភាព បណ្តុំអាជីវកម្មបន្លែ នៅភូមិបី ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម (ASPIRE)
កម្មវិធី ASPIRE ខេត្តកំពង់ចាម ៖
នាពេលព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២
មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានដឹកនាំ ក្រុមការងារលេខាធិការដ្ឋានកម្មវិធីASPIRE អមដោដោយ គណប្រតិភូក្រុមការងារបេសកកម្ម IFAD ចុះត្រួតពិនិត្យវឌ្ឍនភាព បណ្តុំអាជីវកម្មបន្លែ មានសមាជិក ៤៦គ្រួសារ នៅភូមិបី ឃុំល្វាលើ ស្រុកចំការលើ និងមានកសិករចូលរួមសរុប ១៨នាក់ក្នុងកិច្ចសំណេះសំណាល ពិភាក្សា លើការប្រកបកាដាំដុះបន្លែ ការប្រមូលកសិផល សម្រាប់ទៅលក់នៅទីផ្សារក្នុងស្រុក។
សមាជិកកសិករបានស្នើដល់កម្មវិធី ASPIRE រួមមាន៖
1)-ផ្នែកទីផ្សារ ជួយផ្តល់បច្ចេកទេសថ្មីៗបន្ថែមលើវិស័យកសិកម្ម
2)-ការកម្ចីធនាគារដែលមានការប្រាក់តិច ដើម្បីពង្រឹងលើការប្រកបរបរអាជីវកម្មកសិកម្ម
3)-ប្រព័ន្ធស្រោចស្រប អណ្តូងទឹក ជាដើម..
មុនបញ្ចប់កិច្ចសំណេះសំណាល ក្រុមការងារ IFAD បានផ្តល់មតិបន្ថែមឱ្យបន្តពង្រឹង ជួយផ្តល់គំនិត និងសហការគ្នា លើការខិតខំប្រឹងប្រែងលើកសិផល និងបន្តជួយលើបញ្ហាខ្វះខាតរបស់កសិករបន្តទៀត។