កម្មវិធី ASPIRE ខេត្តកណ្តាល ៖
ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ លោក ប៊ុន ចាន់តូនី អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកកៀនស្វាយ និងលោក រី សែន ភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ និងគាំទ្រ ជំរុញការផលិតដល់សមាជិកបណ្ដុំអាជីវកម្ម ក្នុងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិរទាំង ស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ដែលគាំទ្រនិងបង្កើតដោយកម្មវិធីASPIRE ក្នុងឆ្នាំ២០១៩ ។
បណ្ដុំអាជីវកម្មបន្លែនេះ មានសក្តានុពលខ្លាំងលើការផលិតបន្លែជី (ជីគ្រប់មុខ) រួមមាន៖ ជីនាងវង, ជីអង្កាម, ជីរណា, ជីវ៉ាន់ស៊ុយ, ជីថ្ពាល់ត្រី, ជីពងទាកូន, ម្អម ដែលអាចប្រមូលផលបានចន្លោះពី១តោន ដល់១០តោន/ថ្ងៃ និងលក់បានតម្លៃ ចន្លោះពី១៥០០៛/គ.ក ដល់ ៤៥០០៛/គ.ក តាមប្រភេទ ជី នីមួយៗ ។
សម្រាប់ទីផ្សារ បណ្ដុំអាជីវកម្មនេះមានឈ្មួញក្នុងស្រុកបានប្រមូលទិញ ជាប្រចាំយកទៅលក់បោះដុំ នៅផ្សារច្បារអំពៅ, ផ្សារតាខ្មៅ, ផ្សារព្រែកឯង និងផ្សារនាគមាស ។




