Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពការចិញ្ចឹមកង្កែបបង្កាត់យកកូន និងសាច់ របស់សមាជិកក្នុងបណ្តុំវារីវប្បកម្មកន្រ្ទាំងមានជ័យ ខេត្តសៀមរាប

វឌ្ឍនភាពការចិញ្ចឹមកង្កែបបង្កាត់យកកូន និងសាច់ របស់សមាជិកក្នុងបណ្តុំវារីវប្បកម្មកន្រ្ទាំងមានជ័យ ខេត្តសៀមរាប

កម្មវិធី ASPIRE ខេត្តសៀមរាប ៖

ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង នាថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២។

ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (កម្មវិធីASPIRE) បានចុះពិនិត្យមើលការចិញ្ចឹមត្រី និងការចិញ្ចឹមកង្កែបបង្កាត់យកកូនលក់ របស់សមាជិកក្នុងបណ្តុំវារីវប្បកម្មកន្រ្ទាំងមានជ័យ ដែលមានសមាជិកសរុប ៥០គ្រួសារ សមាជិកចិញ្ចឹមត្រី ២៥គ្រួសារ និងសមាជិកចិញ្ចឹមកង្កែបសាច់ រួមទាំងបង្កាត់ភ្ញាស់យកកូនលក់ចំនួន ២៥គ្រួសារ។ តែជាក់ស្តែងកសិករទាំង ២៥គ្រួសារដែលចិញ្ចឹមត្រីភាគច្រើន បានផ្អាកការចិញ្ចឹមត្រីជាបណ្តោះអាសន្ន ហើយនាំគ្នាប្តូរមកចិញ្ចឹមកង្កែបភ្ញាស់លក់កូនស្ទើតែគ្រប់គ្នា ដោយខែនេះមានភ្លៀងធ្លាក់ច្រើន ហើយជាខែអំណោយផលដល់ការបង្កាត់ភ្ញាស់កូនកង្កែបផងដែរ។ ជាក់ស្តែងឃើញថា គ្រប់សមាជិកទាំងអស់ផលិតកូនកង្កែបបានច្រើន ក្នុងមួយគ្រួសារអាចផលិតបានប្រមាណពី ៩,០០០កូន ទៅ ១២,០០០កូន សម្រាប់ទីផ្សារលក់ចេញ។

លោកស្រី មួន ថិក ជាសមាជិកបណ្តុំ គាត់បានប្រាប់ឱ្យដឹងថា នាពេលបច្ចុប្បន្នគាត់បានបង្កាត់កូនលក់លើទីផ្សារ ក្នុងមួយវគ្គបានប្រមាណពី ៩,០០០ក្បាល ទៅ ១០,០០០ក្បាល ដោយលក់ក្នុងស្រុកខ្លះ និងលក់ចេញទៅតាមបណ្តាខេត្តខ្លះ ក្នុងតម្លៃប្រមាណពី ២០០រៀល ទៅ ៣០០រៀល ក្នុង១ក្បាល អាស្រ័យទៅតាមទំហំ និងអាយុកាលរបស់កូនកង្កែប ចំណែកតម្លៃកង្កែបសាច់បច្ចុប្បន្ន លក់លើទីផ្សារក្នុងតម្លៃ ៩,០០០រៀល/គីឡូក្រាម៕

 

Leave a Reply

Your email address will not be published.