Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សិក្ខាសាលា ការបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងទិន្នន័យដំណាំ តាមប្រព័ន្ធឌីជីថល” នៅអគ្គនាយកដ្ឋានកសិកម្ម

សិក្ខាសាលា ការបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងទិន្នន័យដំណាំ តាមប្រព័ន្ធឌីជីថល” នៅអគ្គនាយកដ្ឋានកសិកម្ម

អគ្គនាយកដ្ឋានកសិកម្ម ៖

ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២

នៅអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលា ការបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងទិន្នន័យដំណាំ តាមប្រព័ន្ធឌីជីថល”  ដែលមានអ្នកចូលរួមសរុបប្រមាណជា ៥០នាក់ សម្រាប់មន្រ្តីមកពីខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ ស្វាយរៀង និងខេត្តព្រៃវែង (៣នាក់/ខេត្ត) មន្រ្តីនាយកដ្ឋានដំណាំស្រូវ ដំណាំសាកវប្បកម្ម ដំណាំឧស្សាហកម្ម មន្រ្តីនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងមកពីនាយកដ្ឋានផែនការនិងស្ថិតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE លោក ស៊ន វិចិត្រ ប្រធានលេខាធិការដ្ឋានកម្មវិធីASPIRE លោក គុយ ហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម លោក ទី សុង ប្រធានាយកដ្ឋាន ផែនការ ស្ថិតិ និងសហការីក្រុមការងារដែលពាក់ព័ន្ធ។

 

សិក្ខាសាលា/ការបណ្តុះបណ្តាលនេះក្នុងគោលបំណង៖​

(១) បង្ហាញពីការបញ្ចូលនិងគ្រប់គ្រងទិន្នន័យដំណាំតាមប្រព័ន្ធឌីជីថល និង

២) ពង្រឹងសមត្ថភាពមន្រ្តីទទួលបន្ទុកស្ថិតិ ក្នុងការបញ្ចូលនិងគ្រប់គ្រងទិន្នន័យនិងកិច្ចដំណើរការនៃប្រព័ន្ធនេះ។

 

ប្រព័ន្ធស្ថិតិដំណាំត្រូវបានរៀបចំឡើងដើម្បី៖

  • ធានាថាការប្រមូលទិន្នន័យទាន់ពេលវេលា
  • មានភាពងាយស្រួលក្នុងការប្រើ និងដំណើរការ
  • មានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន
  • ជាធាតុចូលដល់អ្នកធ្វើការសម្រេចចិត្ត/អ្នករៀបចំផែនការ។

គោលបំណង៖

  • ដើម្បីប្រាកដថា “ប្រព័ន្ធគ្រប់គ្រងទិន្នន័យដំណាំ“ ដែលបានបង្កើត មានភាពងាយស្រួលក្នុងការគ្រប់គ្រង
  • បង្ហាញពីការបញ្ចូលនិងគ្រប់គ្រងទិន្នន័យដំណាំតាមប្រព័ន្ធ ឌីជីថល
  • ពង្រឹងសមត្ថភាពមន្រ្តីទទួលបន្ទុកស្ថិតិ ក្នុងការបញ្ចូលនិងគ្រប់គ្រងទិន្នន័យដំណាំ តាមរាជធានី ខេត្តនីមួយៗ។

 

Leave a Reply

Your email address will not be published.