Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្តល់ធាតុចូលកសិកម្ម ដល់កសិករសមាជិកបណ្តុំអាជីវកម្មមាន់ និងបន្លែ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង

ការផ្តល់ធាតុចូលកសិកម្ម ដល់កសិករសមាជិកបណ្តុំអាជីវកម្មមាន់ និងបន្លែ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង

គម្រោង RUSH-IT នៃកម្មវិធី ASPIRE ខេត្តបាត់ដំបង ៖

នាថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានចែកធាតុចូលកសិកម្មដល់កសិករសមាជិកបណ្តុំអាជីវកម្មមាន់ និងបន្លែ នៅស្រុកមោងឬស្សី ដោយមានការចូលរួមលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេខេត្ត លោក ឡុង សុខភឿន អភិបាលរងស្រុកមោងឬស្សី, ប្រធាន/អនុប្រធានការិយាល័យ មន្ត្រីបច្ចេកទេស ទីប្រឹក្សា និងភ្នាក់ងារផ្សព្វផ្សាយឃុំនៃកម្មវិធី ASPIRE។ កសិករដែលបានទទួលធាតុចូលកសិកម្មសម្រាប់ថ្ងៃនេះមានចំនួន ៩១គ្រួសារ(បណ្តុំមាន់៧៥គ្រួសារ និងបណ្តុំបន្លែ២៦គ្រួសារ) មកពី៤ឃុំ ក្នុងស្រុកមោងឬស្សី។

សរុបកសិករត្រូវទទួលបានធាតុចូលកសិកម្មសម្រាប់ខេត្តបាត់ដំបងសរុប ១,០៦៧គ្រួសារ (សមាជិកបណ្តុំមាន់ ៥៣០គ្រួសារ បណ្តុំបន្លែ ៥៣៧គ្រួសារ) កសិករមានប័ណ្ណក្រីក្រចំនួន១១២គ្រួសារ និងកសិករអត់ប័ណ្ណក្រីក្រចំនួន ៩៥៥គ្រួសារ។ គម្រោងនេះជាគម្រោងរាជរដ្ឋាភិបាលឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអនុវត្តន៍តាម “ចំការអាប់ (Chamka App)” ដោយមានការបញ្ចាទិញ-លក់ (រវាងអ្នកផលិត អ្នកលក់ និងអ្នកទិញ) អ្នកផ្តល់បច្ចេកទេសកសិកម្ម តាមរយៈទូរស័ព្ទដៃក្នុងកម្មវិធីចំការអាប់(Chamka App) ដើម្បីបន្ថយការជួបគ្នាដោយផ្ទាល់។

 

Leave a Reply

Your email address will not be published.