Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពការចិញ្ចឹមមាន់របស់កសិករឈ្មោះ សុខ ហុង

វឌ្ឍនភាពការចិញ្ចឹមមាន់របស់កសិករឈ្មោះ សុខ ហុង

ខេត្តសៀមរាប៖
ឃុំកៀនសង្កែ ស្រុកសូទ្រនិគម៖ ថ្ងៃច័ន្ទ ៣ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

ក្រុមការងារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (កម្មវិធីASPIRE) បានចុះពិនិត្យវឌ្ឍនភាពនៃការចិញ្ចឹមមាន់របស់កសិករឈ្មោះ សុខ ហុង ភេទប្រុស រស់នៅភូមិថ្មី ឃុំកៀនសង្កែ ជាហិរញ្ញិក និង ឈ្មោះ ប៉ិល ប៉ុយ ភេទប្រុស រស់នៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ជាអនុប្រធាននៅក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាមគ្គីមានជ័យ (F2F) ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម បច្ចុប្បន្ននេះកសិករឈ្មោះ សុខ ហុង គាត់មានមាន់សាច់ចំនួន ៨០ក្បាល សម្រាប់លក់នៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ហើយគាត់ក៍បានរៀបចំកន្លែងចិញ្ចឹមបង្កងនិងត្រីបន្ថែមទៀតផងដែរ។ ចំណែកកសិករឈ្មោះ ប៉ិល ប៉ុយ មានមាន់សាច់ចំនួន ៤០ក្បាល និងមេ ១០ក្បាល។
រីឯកសិករដែលនៅក្នុងបណ្តុំអាជីវកម្មទាំងអស់នៅតែចិញ្ចឹមមាន់បន្ត ហើយមាន់ដែលពួកគាត់ចិញ្ចឹមភាគច្រើនគាត់បានលក់ទៅឱយអ្នកស្រី គួន អូន ដែលជាអ្នកប្រមូលទិញមានកិច្ចសន្យានៅក្នុងភូមិស្រាប់។ កសិករសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំងដែលការចិញ្ចឹមមាន់ទទួលបានផលល្អ ហើយមិនខ្វះទីផ្សារ។

ជាចុងក្រោយកសិករសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្មវិធីASPIRE និងមន្ត្រីកសិកម្មទាំងអស់ ដែលបានផ្តល់ពូជ ព្រមទាំងផ្តល់បច្ចេកទេសថ្មីៗដែលធ្វើឲ្យការចិញ្ចឹមមាន់របស់ពួកគាត់កាន់តែប្រសើរឡើង៕

Leave a Reply

Your email address will not be published.