វាយតម្លៃលើវឌ្ឍនភាព ផលិតកម្មចិញ្ចឹមមាន់ស្រែ ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖
ថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ ក្រុមការងាទទួលបន្ទុកកម្មវិធី ASPIRE ស្រុកអន្លង់វែង រួមជាមួយទីប្រឹក្សា បានចុះតាមដាន និងវាយតម្លៃលើវឌ្ឍនភាព ផលិតកម្មចិញ្ចឹមមាន់ស្រែ របស់សមាជិកបណ្តុំមាន់នៅភូមិយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង និងពង្រឹងបន្ថែមអំពីបច្ចេកទេសថែទាំ ដែលធន់នឹងការប្រែប្រួលអាកាសធាតុរបស់កម្មវិធី ASPIRE។
+សកម្មភាព៖
– ចុះជួបជាមួយកសិករចិញ្ចឹមមាន់ផ្ទាល់នៅតាមផ្ទះ ដើម្បីពិនិត្យមើលលើស្ថានភាពចិញ្ចឹម និងតម្លៃលើទីផ្សារ
– សិក្សាពីបញ្ហាប្រឈមលើការចិញ្ចឹមមាន់របស់សមាជិកក្នុងបណ្តុំ
+លទ្ធផល៖
– បានពិនិត្យកន្លែងចិញ្ចឹមមាន់របស់សមាជិកចំនួន៣កន្លែង រួមមានកសិករឈ្មោះ តន់ អូន, កសិករទី២ អេង ចយ, និងកសិករទី៣ សុខ ធី។ បានបញ្ជាក់អោយឃើញថា មាន់ដែលពួកគេកំពុងចិញ្ចឹមនៅក្នុងទ្រុង មានសរុបចំនូន៨៤៤ក្បាល រួមមាន៖ មាន់មេពូជ ១៣០ក្បាល មាន់បា១៤ក្បាល កូនមាន់ ៤០០ក្បាល និងមាន់ ជំទង់២០០ក្បាល។
– ពិនិត្យលើបញ្ជីកត់ត្រាការលក់មាន់ ជាមួយប្រធានបណ្តុំ សរុបនៅក្នុងខែមុន ខែមីនា ឆ្នាំ២០២២នេះ គឺលក់បាន ចំនួន៤៣២គីឡូ ក្នុងតម្លៃ១៥០០០រៀល/គក។
+តាមរយៈការចុះពិនិត្យ និងអង្កេតផ្ទាល់លើផលិតកម្មចិញ្ចឹមមាន់ស្រែរបស់សមាជិកក្នុងបណ្តុំគឺ៖
– ស្ថានភាពផលិតកម្មចិញ្ចឹមមាន់ស្រែរបស់សមាជិកក្នុងបណ្តុំ បានមានកាផ្លាស់ប្តូរ ពីចិញ្ចឹមបែបលក្ខណៈគ្រួសារ មកជាលក្ខណៈអាជីវកម្ម
– ទទួលបាននូវព័ត៌មាន និងចំណេះដឹងថ្មីៗ ក្នុងការចិញ្ចឹមមាន់
– បង្កើនទំនាក់ទំនងល្អក្នុងបណ្តុំ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម
– មានការផ្គត់ផ្កង់នូវតម្រូវការកូនមាន់របស់សមាជិកក្នុងបណ្តុំ ក្នុងតម្លៃសមរម្យ
+ មតិរបស់កសិករគឺ មាន់ងាយស្រួលលក់លើទីផ្សារដោយសាមានការធ្វើកិច្ចសន្យាប្រមូលទិញរវាងសមាជិកក្នុងបណ្តុំ និងឈ្មួញ ក្នុងស្រុក ពិសេសជាងនេះ ទៅទៀតអាចធ្វើអោយសេដ្ឋកិច្ចគ្រួសាររបស់សមាជិកក្នុងបណ្តុំមួយចំនួនមាន ការីកចម្រើន ហើយពួកគាត់ត្រៀមពង្រីកការចិញ្ចឹមបន្ថែម ដើម្បីជាតម្រូវទីផ្សារបច្ចុប្បន្ន។



