ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែធម្មជាតិឃុំអូរបាក់ទេះ នៅខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែធម្មជាតិឃុំអូរបាក់ទេះ នៅសាលាឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដែលមានអ្នកចូលរួមសរុប ៨ នាក់ ក្នុងនោះមានស្រ្តី ២ នាក់។
កិច្ចប្រជុំនេះ មានគោលបំណង៖
១- ផ្សព្វផ្សាយអំពី គោលការណ៍ និងលក្ខខណ្ឌតម្រូវ នៃការផ្តល់ឥណទាន របស់ធនាគារ ARDB សម្រាប់សហគមន៍កសិកម្ម និងសមាជិកជាកសិករមានទំហំផលិតកម្មខ្នាតតូច
២- ណែនាំថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដើម្បីជ្រើសរើស និងស្រង់ឈ្មោះកសិករឆ្នើមដែលមានសក្តានុពល និងមានការចាប់អារម្មណ៍ ក្នុងការស្នើសុំប្រាក់កម្ចីពីធនាគារ ARDB
៣- ជំរុញរៀបចំផែនការអាជីវកម្ម និងត្រៀមឯកសារពាក់ព័ន្ធនានា ក្នុងការស្នើសុំប្រាក់កម្ចីពីធនាគារ ARDB
៤- ជម្រុញការផលិតបន្លែ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ
៥- ណែនាំកសិករនាំមុខអំពី ផែនការគាំទ្រលើបច្ចេកទេសដាំដុះបន្លែ និងការចុះពិនិត្យតាមដានសកម្មភាពរបស់សមាជិកសហគមន៍កសិកម្ម
៦- ជម្រុញការប្រមូលប្រាក់សមាជិកភាព និងប្រាក់ទិញភាគហ៊ុន
៧- បន្តការប្រមូលទិន្នន័យដែលនៅខ្វះអំពី សមាជិកសហគមន៍ និងព័ត៌មានផ្សេងៗសម្រាប់តម្រូវការចាំបាច់
៨- ពង្រឹងបន្ថែមអំពី រចនាសម្ព័ន្ធគណៈកម្មាធិការ និងការគ្រប់គ្រងសហគមន៍កសិកម្ម។



