Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មពាមមានជ័យ នៅខេត្តកំពង់ឆ្នាំង

កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មពាមមានជ័យ នៅខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មពាមមានជ័យ និងតំណាងធនាគារ ARDB ប្រចាំខេត្ត ដែលមានអ្នកចូលរួមសរុប ៨ នាក់ ក្នុងនោះមានស្រ្តី ៥ នាក់។

 

កិច្ចប្រជុំនេះ មានគោលបំណង៖ ផ្សព្វផ្សាយអំពី កម្មវិធី ASPIRE-AT និងលទ្ធភាពទទួលបានកម្ចីទុនវិនិយោគ ក្នុងក្របខណ្ឌកម្មវិធី សម្រាប់ពង្រីកអាជីវកម្មបន្លែ នាំចូលទីផ្សារ។

 

តំណាងធនាគារ ARDB បានផ្សព្វផ្សាយអំពី លទ្ធភាពទំហំប្រាក់កម្ចី រយៈពេលកម្ចី អត្រាការប្រាក់ចំនួន ៨% ប្រចាំឆ្នាំ និងលក្ខខណ្ឌតម្រូវចាំបាច់ (ត្រូវមានទ្រព្យបញ្ចាំ) ដើម្បីអាចទទួលបានប្រាក់កម្ចីពីធនាគារ ARDB រួមជាមួយនឹងប្រាក់ជំនួយ (ចំនួន ២០% នៃប្រាក់កម្ចី និងមិនលើសពី ១ ០០០ ដុល្លារ ក្នុងមួយគ្រួសារ និងរហូតដល់ ៣០% នៃប្រាក់កម្ចី និងមិនលើសពី ១៥ ០០០ ដុល្លារសម្រាប់មួយសហគមន៍)។ មានសំណួរ និងការបកស្រាយបំភ្លឺ រវាងសមាជិកសហគមន៍កសិកម្ម និងមន្ត្រីធនាគារ ARDB អំពី ដំណើរសិក្សាកម្ចី និងលក្ខខណ្ឌតម្រូវចាំបាច់សម្រាប់ធនាគារ។

 

 

 

 

Leave a Reply

Your email address will not be published.