Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្សព្វផ្សាយអំពី គោលការណ៍ឥណទាន និងលក្ខខណ្ឌកម្ចី ជូនដល់សហគមន៍កសិកម្មអណ្តូងពោធិអភុវឌ្ឍន៍ នៅខេត្តស្វាយរៀង

ការផ្សព្វផ្សាយអំពី គោលការណ៍ឥណទាន និងលក្ខខណ្ឌកម្ចី ជូនដល់សហគមន៍កសិកម្មអណ្តូងពោធិអភុវឌ្ឍន៍ នៅខេត្តស្វាយរៀង

 

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានផ្សព្វផ្សាយអំពី គោលការណ៍ឥណទាន និងលក្ខខណ្ឌកម្ចី ជូនដល់សហគមន៍កសិកម្ម អណ្តូងពោធិអភុវឌ្ឍន៍ នៅភូមិអារក្ស ឃុំអណ្តូងពោធិ ស្រុករមាសហែក ដែលមានអ្នកចូលរួមសរុប ២៤ នាក់ ក្នុងនោះមានស្រ្តី ៤០ នាក់។

 

កិច្ចប្រជុំនេះ បានផ្តោតទៅលើចំណុចសំខាន់ ដូចខាងក្រោម៖

១-គោលការណ៍ឥណទាន

២-ផលប្រយោជន៍ នៃការទទួលបានកម្ចី ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT

៣-ទំហំទឹកប្រាក់ដែលអាចខ្ចីបាន

៤-រយៈពេលខ្ចី និងលក្ខខណ្ឌ នៃការសង

៥-ប្រាក់លើកទឹកចិត្ត ទៅដល់អ្នកដែលសងបានទៀងទាត់តាមពេលកំណត់។

រាល់ចំណុចទាំងអស់ខាងលើត្រូវបានមន្រ្តី ARDB និងទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានពន្យល់ បកស្រាយ និងឆ្លើយនូវរាល់ចម្ងល់ របស់អ្នកចូលរួម  ដើម្បីអោយពួកគាត់យល់កាន់តែច្បាស់ និងយកទៅពិចារណា ជាមួយក្រុមគ្រួសារ មុននឹងសម្រេចចិត្តខ្ចី។ ជាមួយនេះដែរ មានសមាជិក ៣ នាក់ជាស្រ្តី បានស្ម័គ្រចិត្តចុះឈ្មោះស្នើសុំខ្ចី សម្រាប់យកទៅវិនិយោគលើផលិតកម្មមាន់ស្រែ។

 

 

 

 

Leave a Reply

Your email address will not be published.