Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំសហគមន៍កសិកម្មសាមគ្គីភូមិបីខាងកើត នៅខេត្តបន្ទាយមានជ័យ

ការជួបប្រជុំសហគមន៍កសិកម្មសាមគ្គីភូមិបីខាងកើត នៅខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានជួបប្រជុំសហគមន៍កសិកម្មសាមគ្គីភូមិបីខាងកើត នៅភូមិបែកចាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលមានអ្នកចូលរួមសរុប ១៨ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់។

 

ការជួបប្រជុំនេះ មានគោលបំណង៖ ជួបពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម ដើម្បីពិនិត្យ និងតាមដានស្ថានភាពសហគមន៍ ព្រមទាំងផ្សព្វផ្សាយអំពី គោលការណ៍ឥណទានធនាគារ ARDB ដល់សហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម។

 

ការជួបប្រជុំនេះ ផ្តោតសំខាន់លើចំនុចមួយចំនួន ដូចតទៅ៖

– ផ្តល់យោបល់អោយថ្នាក់ដឹកនាំសហគមន៍កសិកម្ម បន្តការប្រជុំប្រចាំខែ ដោយមានលិខិតអញ្ជើញ បញ្ជីវត្តមាន និងកំណត់ហេតុប្រជុំរក្សាទុកជាភស្តុតាង

-ផ្តល់យោបល់អោយហិរញ្ញឹកសហគមន៍កសិកម្ម បន្តពង្រឹងការកត់ត្រាចំណូលចំណាយ និង​បិទបញ្ជីប្រចាំខែ-ប្រចាំឆ្នាំ

-ផ្តល់យោបល់អោយថ្នាក់ដឹកនាំសហគមន៍កសិកម្ម ត្រៀមឯកសារ និងផែនការ សម្រាប់រៀបចំសន្និបាតប្រចាំឆ្នាំ

– គោលការណ៍ប្រាក់កម្ចីរបស់ធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT សម្រាប់សហគមន៍កសិកម្ម និងគ្រួសារកសិករជាសមាជិក ព្រមទាំងការប្រាក់។

 

 

 

 

Leave a Reply

Your email address will not be published.