ការជួបប្រជុំជាមួយសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបប្រជុំជាមួយសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ដែលមានអ្នកចូលរួមសរុប ២១ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
គោលបំណង នៃការជួបប្រជុំនេះគឺ កែតម្រូវព័ត៌មានសមាជិកសហគមន៍មួយចំនួនក្នុងប្រព័ន្ធ MIS និងសមាជិកដែលមានតម្រូវការប្រាក់កម្ចីសម្រាប់ធ្វើផលិតកម្មមាន់ស្រែ។
ការជួបប្រជុំនេះ មានលទ្ធផល ដូចខាងក្រោម៖
– បានកែពត៌មានកសិករក្នុងប្រព័ន្ធ MIS ចំនួន ៣ នាក់ រួមមាន៖ ឈ្មោះ មេគ្រួសារ លេខទូរសព្ទ និងឆ្នាំកំណើត
– ក្នុងចំណោមអ្នកចូលរួម ២១ នាក់មានអ្នកត្រូវការកម្ចីចំនួន ១៩ នាក់ ក្នុងនោះមានតែកសិករ ៣ នាក់ទេ ដែលមានទ្រព្យធនា (ប្លង់ដី)
– បានបង្ហាញ ពន្យល់ និងពិភាក្សាអំពី ឯកសារតម្រូវ របស់ធនាគារ ARDB ក្នុងការដាក់ពាក្យសុំប្រាក់កម្ចី និងបានពន្យល់អំពី គោលការណ៍ឥណទាន ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ដែលទទួលបានប្រាក់ជំនួយ ពីកម្មវិធី ២០% ទៅ ៣០% ក្រោយការសងត្រឡប់វិញចប់សព្វគ្រប់ ដោយជោគជ័យ។



