ការទៅគាំទ្រ និងពិនិត្យ សមាជិកសហគន៍កសិកម្មមរតកបន្សោយត្រែង និងសហគមន៍កសិកម្មតាសីសាមគ្គី នៅខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានពិនិត្យការចិញ្ចឹមមាន់ របស់គ្រួសារកសិករចំនួន ៤ គ្រួសារ នៅសហគន៍កសិកម្មមរតកបន្សោយត្រែង ភូមិតាសុក្រ ឃុំបន្សោយត្រែង ស្រុកថ្មគោល និងតាមដានការប្រើប្រាស់ប្រាក់កម្ចីពីធនាគារ ARDB របស់គ្រួសារកសិករចំនួន ២ គ្រួសារ នៅសហគមន៍កសិកម្មតាសីសាមគ្គី ភូមិតាសី ស្រុកថ្មគោល។
លទ្ធផលសម្រេចបាន៖
(ក) ទៅពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ចំនួន ៤ កន្លែង (ខ្នាតតូច) មានដូចជា៖ (១) កូនមាន់ប្រហែល ២៤០ ក្បាល (២) មាន់ជន្ទង់ ប្រហែល ១៥០ ក្បាល (៣) មេមាន់ប្រហែល ៣៥ ក្បាល និងមាន់បាប្រហែល ១២ ក្បាល។ ការបញ្ជាក់របស់កសិករគឺ ខ្វះបច្ចេកទេសចិញ្ចឹមមាន់ និងខ្វះដើមទុនសម្រាប់ ពង្រីកអាជីវកម្មចិញ្ចឹមមាន់។
(ខ) ទៅពិនិត្យកសិដ្ឋានដាំបន្លែ ក្នុងផ្ទះសំណាញ់ របស់កសិករ ២ គ្រួសារ ដែលទទួលបានកម្ចីពីធនាគារ ARDB សរុបចំនួន $ ៥ ០០០ ក្នុង ១ គ្រួសារ ដោយសង្កេតឃើញថា៖ (១) កសិករទី ១ ឈ្មោះ បាន សារឿន ភេទ ប្រុស បានតម្លើងផ្ទះសំណាញ់ ២ ខ្នង ទំហំ 10 x 25 ម៉ែត្រការ៉េ រួចរាល់ហើយ ដោយសរុបទាំងមុនផងមានចំនួន ៤ ខ្នង នា ពេលបច្ចុប្បន្ន និងការដាំដុះបានចំនួន ៧ ដង/ឆ្នាំ ដោយទទួលបានផលចំណេញសុទ្ធប្រហែល $ 1 393 ក្នុង ១ ឆ្នាំ ក្នុង ១ ផ្ទះសំណាញ់ (តម្លៃជាមធ្យម $0.50/Kg) និង (២) កសិករទី ២ ឈ្មោះ ទ្បោ យិន ភេទ ស្រី កំពុងសាងសង់ផ្ទះសំណាញ់ ២ ខ្នង ទំហំ 10 x 25 ម៉ែត្រការ៉េ ដោយសរុបទាំងមុនផងមានចំនួន ២៧ ខ្នង នាពេលបច្ចុប្បន្ន។ គាត់បានបញ្ផាក់ថា ថវិកាទទួលបានពីការលក់បន្ថែសុវត្ថិភាព គាត់អាចជួយកូនៗរបស់គាត់ ២ នាក់មានលទ្ធភាពទៅបន្តការសិក្សានៅសាកលវិទ្បាល័យនៅភ្នំពេញ។




