October 8, 2025
ការជួបប្រជុំជាមួយសហគមន៍កសិកម្មបន្លែផ្ទះសំណាញ់ត្រពាំងធំខាងត្បូង នៅខេត្តតាកែវ
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានជួបប្រជុំជាមួយសហគមន៍កសិកម្មបន្លែផ្ទះសំណាញ់ត្រពាំងធំខាងត្បូង នៅភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៨ នាក់ ក្នុងមាននោះស្រ្តី ១ នាក់។
គោលបំណង នៃការជួបប្រជុំនេះ គឺ ដើម្បីជំរុញការកៀងគរកសិករ ចូលជាសមាជិកសហគមន៍កសិកម្មបន្ថែម និងប្រគល់វិញ្ញាបនបត្រចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្ម ស្លាកឈ្មោះ សៀវភៅលក្ខន្តិកៈ សៀវភៅច្បាប់សហគមន៍កសិកម្ម និងត្រាសហគមន៍កសិកម្ម ជូនដល់សហគមន៍កសិកម្ម។


