Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការទៅសម្ភាសន៍ និងបំពេញបែបបទឥណទាន ជាមួយសមាជិកសហគមន៍កសិកម្មសារិកាកែវ ដែលត្រូវការប្រាក់កម្ចីពីធនាគារ ARDB

ការទៅសម្ភាសន៍ និងបំពេញបែបបទឥណទាន ជាមួយសមាជិកសហគមន៍កសិកម្មសារិកាកែវ ដែលត្រូវការប្រាក់កម្ចីពីធនាគារ ARDB

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមជាមួយក្រុមការងាររបស់ធនាគារ ARDB ទៅសម្ភាសន៍ និងបំពេញបែបបទឥណទាន ជាមួយសមាជិកសហគមន៍កសិកម្មសារិកាកែវ ដែលត្រូវការប្រាក់កម្ចីពីធនាគារ ARDB សម្រាប់យកទៅធ្វើការវិនិយោគ និងពង្រីកមុខរបរដំណាំបន្លែ ដោយមានអ្នកចូលរួមសរុប ១២ នាក់ ក្នុងនោះមានស្រ្តី ៤ នាក់។

 

សមាជិកសហគមន៍កសិកម្ម ដែលមានសក្តានុពល និងមានលក្ខណៈសម្បត្តិពេញលេញ អាចទទួលប្រាក់កម្ចីពីធនាគារ មានចំនួនសរុប ៤ នាក់៖

១. លោក សាយ សុខឿន នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ដោយនឹងខ្ចីចំនួន ៤ ០០០ដុល្លារអាមេរិក។

២. លោក ថាន់ សុង នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ដោយនឹងខ្ចីចំនួន ៥ ០០០ដុល្លារអាមេរិក។

៣. លោក អ៊ុប មែន នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ដោយនឹងខ្ចីចំនួន ២ ០០០ដុល្លារអាមេរិក។

៤. លោក សៀង សារឿន នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រែនប់ ដោយនឹងខ្ចីចំនួន ៥ ០០០ដុល្លារអាមេរិក។

 

ក្នុងជំនួបនោះ លោក អ៊ុក វឌ្ឍនា អនុប្រធានការិយាល័យឥណទានសាខាដូនពេញ របស់ធនាគារ ARDB បានធ្វើការណែនាំលំអិតស្តីពីគោលការណ៍ និងនីតិវិធីឥណទាន បន្ទាប់មកក្រុមការងារបំពេញទម្រង់កម្ចីប្រាក់ ព្រមទាំងថតចម្លងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនផងដែរ។

 


Leave a Reply

Your email address will not be published.